ដោយ៖ពេជ្រ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំស្ដីពីការព្យួរកិច្ចសន្យាការងារ និងការផ្អាកបង់ភាពទាន ប.ស.ស សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីណែនាំនេះ ក្រសួងបានណែនាំំ ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹស្ថានក្នុងវិស័យកាត់ដេរ រួមមានរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប និងវិស័ទេសចរណ៍ផងដែរ ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។
ក្រសួងបានបញ្ជាកថា ស្ថាប័នដែលបានរៀបរាប់ខាងលើ ដែលមានការខ្វះចខាតវត្ថុធាតុដើម ឬគ្មានការបញ្ជារទិញ ឬមិនមានទីផ្សារនាំចេញ ឬពុំមានអតិថិជនប្រើប្រាស់សេវា ឬមានការលំបាកជាពិសេសណាមួយ ត្រូវរួមគ្នាដាច់ខាតបំពេញតាមនីតិវិធីនៃការព្យួរកិច្ចសន្យាការងារ និងការស្នើសុំផ្អាកបង់ភាគទាននេះ៕