We TV Cambodia

ក្រសួងកសិកម្ម លើកទឹកចិត្តឲ្យក្រុមហ៊ុនផលិតចំណីសត្វ ប្រើវត្ថុធាតុដើមក្នុងស្រុកឲ្យបានច្រើន

ក្រសួងកសិកម្ម លើកទឹកចិត្តឲ្យក្រុមហ៊ុនផលិតចំណីសត្វ ប្រើវត្ថុធាតុដើមក្នុងស្រុកឲ្យបានច្រើន

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងកសិកម្ម លើកទឹកចិត្តឲ្យក្រុមហ៊ុនផលិតចំណីសត្វ ប្រើវត្ថុធាតុដើមក្នុងស្រុកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

ថ្លែងក្នុងឱកាសពិនិត្យខ្សែច្រវាក់ផលិតកម្មចំណីសត្វរបស់ក្រុមហ៊ុន AGRI-MASTER  រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកទឹកចិត្តឱ្យរោងចក្រក្នុងស្រុក ប្រមូលវត្ថុធាតុដើមដែលមានក្នុងស្រុកផលិតជាចំណីសត្វតាមលទ្ធភាពដែលមាន។

​បើតាមលោក ជា សយ នាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា កន្លងមកក្រុមហ៊ុនផលិតតែចំណីជ្រូក មាន់ ទា និងគោតែប៉ុណ្ណោះ ប៉ុន្តែដោយសារវិស័យវារីវប្បកម្មមានការីកចម្រើន ក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការវិនិយោគដោយពង្រីកខ្សែច្រវាក់ផលិតកម្មទៅផលិតចំណីត្រីថែមទៀត។

បច្ចុប្បន្ន ក្រុមហ៊ុនអាចផលិតចំណីត្រីបាន ៦០០តោន/ខែ ហើយចំពោះចំណីជ្រូក មាន់ ទា និងគោ គឺអាចផលិតបានចំនួន ៧០០តោន/ថ្ងៃ លក់បាន ៩ ០០០តោន/ខែ ហើយក្នុងឆ្នាំ២០២០ កន្លងមកក្រុមហ៊ុនផលិតគ្រប់ប្រភេទសរុបបាន ៨៥ ០០០-៩០ ០០០តោន។ ចំពោះវត្ថុធាតុដើមវិញ គឺក្រុមហ៊ុនបានប្រមូលទិញក្នុងស្រុករួមមានពោត កន្ទក់ កញ្ចុងអង្ករ ដំឡូងមី និងកាកស្រាបៀសរុបបានជាង ៤០ ០០០តោន/ឆ្នាំ។ ក្រៅពីផលិតកម្មចំណី ក្រុមហ៊ុនក៏មានកសិដ្ឋានចិញ្ចឹមសត្វ និងកិច្ចសន្យាសហការចិញ្ចឹមជាមួយកសិករនៅតាមបណ្តាខេត្តផងដែរ។

 

 

Related Articles