បងប្អូនបានដឹងរួចមកពីការឡើងថ្លៃនៃម្ទេសស្រស់និងម្ទេសក្រៀម ដោយម្ទេសស្រស់មួយគីឡូក្រាមតម្លៃឡើងដល់ ៣០០០០ រៀល ៣៥០០០រៀន និងឡើងរហូតដល់ ៥០០០០ រៀលតែម្ដង។ ការឡើងថ្លៃម្ទេសនេះ បានធ្វើបងប្អូនមួយចំនួនកើតនូវចម្ងល់ និងនាំគ្នារអ៊ូថា តើមូលហេតុអ្វីបានជានៅសុខៗម្ទេសខ្មែរបែរជាឡើងថ្លៃ ខណៈបន្លែផ្សេងៗតម្លៃនៅថេរដដែល?
ឆ្លើយតបទៅនឹងចម្ងល់នេះ ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍យ៉ាងដូច្នេះថា មូលហេតុដែលម្ទេសខ្មែរយើងឡើងថ្លៃបែបនេះគឺដោយសារ កម្ពុជាបានជួបនូវបញ្ហាគ្រោះទឹកជំនន់ ហើយបងប្អនប្រជាកសិករភាគច្រើនដែលដាំម្ទេសនៅស្ថិតនៅតាមតំនប់ទន្លេមេគង្គ ហេតុដូចនេះពូកគាត់មានការព្រួយបារម្ភខ្លាចជន់លិច ក៏នាំគ្នាពន្យាពេលធ្វើការដាំដុះម្ទេសរបស់ខ្លួន។ បន្ទាប់មកដល់រដូវប្រមូលផល គឺចំពេលល្មមដែលប្រទេសថៃមានតម្រូវការម្ទេសយ៉ាងច្រើន។ អាស្រ័យហេតុហើយទើបម្ទេសខ្មែរយើងហក់ឡើងថ្លៃយ៉ាងខ្លាំងបែបនេះ។
គួរជម្រាបផងដែរថា កាលពីឆ្នាំចុង ២០២០ កម្ពុជាបាននាំចេញម្ទេសស្រស់ទៅកាន់ទីផ្សារប្រទេសមានចំនួន ៦២.៥៣២តោន និងម្ទេសក្រៀមមានចំនួន១៨០០តោន។
អត្ថបទដោយ៖ ពិសី
