We TV Cambodia

ក្រសួងកសិកម្ម នឹងបញ្ចេញគ្រាប់ពូជកសិកម្មដើម្បីការខូចខាតដោយទឹកជំនន់

ក្រសួងកសិកម្ម នឹងបញ្ចេញគ្រាប់ពូជកសិកម្មដើម្បីការខូចខាតដោយទឹកជំនន់

ក្រសួងកសិកម្ម ត្រៀមបញ្ចេញគ្រាប់ពូជស្រូវនិងដំណាំផ្សេងៗ ជូនដល់កសិករយកទៅដាំដុះឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងនៅសល់ពូជស្រូវប្រមាណ ១,៨០០តោន និងពូជបន្លែប្រមាណ ១៦តោនទៀត ដើម្បីជួយគាំទ្រក្នុងការស្តារឡើងវិញនូវការបង្ករបង្កើនផល ពេលទឹកចាប់ផ្តើមស្រកទៅវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «យើងបានរៀបចំបណ្តាញដែលមានជំនាញតាមរយៈគម្រោងនានា ដើម្បីពិនិត្យមើលតំបន់ណាដែលអាចបន្តធ្វើការដាំដុះស្រូវក្នុងរយៈពេលខ្លី ២ ទៅ ៣ខែ ឬតំបន់នោះគួរប្រើពូជអ្វីបានខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពស្តារជីវភាពឡើងវិញបានឆាប់រហ័ស។

សូមជម្រាបថា ក្រសួងនៅសល់ពូជស្រូវប្រមាណ ១,៨០០តោន ដោយក្នុងមួយឆ្នាំត្រៀមពូជស្រូវ ២ពាន់តោនតែបានប្រើប្រាស់អស់ជាង ២០០តោនសម្រាប់គ្រោះរាំងស្ងួតកន្លងនៅខេត្តត្បូងឃ្មុំ ព្រៃវែង ព្រះវិហារ តាកែវ កំពង់ចាម និងខេត្តស្ទឹងត្រែង។

អត្ថបទដោយ៖ Nevin

Related Articles