We TV Cambodia

ក្រសួងកសិកម្ម និងភ្នាក់ងាស្វីស ចុះហត្ថលេខាលើអនុស្សរណះនៃការយោគយល់ស្ដីពី«គម្រោងបន្លែ ផែ្លឈើកម្ពុជា »

ក្រសួងកសិកម្ម និងភ្នាក់ងាស្វីស ចុះហត្ថលេខាលើអនុស្សរណះនៃការយោគយល់ស្ដីពី«គម្រោងបន្លែ ផែ្លឈើកម្ពុជា »

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី “គម្រោងបន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣ (CHAIN Phase III)” រវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយទីភ្នាក់ងារស្វីស។ នេះបើយោងតាមការចុះបង្ហោះលើទំហ័រហ្វេសប៊ុកផ្លូវការ របស់ឯកឧត្ត​ម វេងសាខុន រដ្ឋមន្រ្ដី ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ។ ទន្ទឹមនិងនេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើសមិទ្ធផលដែលគម្រោងសម្រេចបាន ព្រមជាមួយបទពិសោធន៍ និងយុទ្ធសាស្រ្តអនុវត្តគម្រោងថ្មីៗដែលអាចយកមកធ្វើជាគំរូសម្រាប់ថ្នាក់ជាតិក្នុងការពង្រីកទៅតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស ដើម្បីជំរុញអនុវិស័យសាកវប្បកម្មនេះឲ្យបានរីកចម្រើនធានាបានប្រសិទ្ធភាព និងប្រសិទ្ធផល។ យ៉ាងណាមិញ តាមរបាយការណ៍របស់ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាគម្រោង CHAIN មានរយះពេល ៨ឆ្នាំ (២០១៤ – ២០២២) ដែលមានថវិកាសរុប ១០លានដុល្លារ កំពុងប្រតិបត្តិក្នុងខេត្តគោលដៅចំនួន០៤ គឺក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ដោយជ្រើសរើសតែតំបន់ដាច់ស្រយាល និងខ្ពង់រាបជាប់ព្រំដែនថៃ ឡាវ និងវៀតណាមប៉ុណ្ណោះ ។ គួរជម្រាបផងដែរថា  ក្នុងរយ:ពេល ៦ឆ្នាំកន្លងមកនេះ គម្រោងមួយនេះបានកែប្រែកសិករជិត ១០ ០០០គ្រួសារពីការធ្វើស្រែ តែមួយមុខមកប្រកបរបរដាំបន្លែជាលក្ខណៈគ្រួសារសម្រាប់អាហារូបត្ថម្ភ ពាក់កណ្តាលអាជីវកម្ម និងអាជីវកម្មពេញលេញសម្រាប់ផ្គត់ផ្គង់ទីផ្សារដោយជ្រើសរើសស្រ្តីជាគោល។

អត្ថបទដោយ៖​ ពិសី

Related Articles