We TV Cambodia

ក្រសួងកសិកម្ម ឆ្លើយតបទៅកាន់សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ទាក់ទងនឹងការនាំចូលជ្រូករស់ពីបរទេស

ក្រសួងកសិកម្ម ឆ្លើយតបទៅកាន់សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ទាក់ទងនឹងការនាំចូលជ្រូករស់ពីបរទេស
ការនាំចូលជ្រូកពីបរទេស (ប្រភព៖ Google)

នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលទាក់ទងទៅនឹងបញ្ហានៃការនាំចូលជ្រូករស់ពីបរទេស។

ការចេញសេចក្ដីប្រកាសនេះ ធ្វើឡើងក្រោយពីសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានរៀបចំអង្គប្រជុំពិភាក្សាលើប្រធានបទ «ជ្រូកឡើងថ្លៃខុសប្រក្រតី»។ ខាងក្រោមនេះជាខ្លឹមសារនៃសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម៖

កសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុករបស់ឧកញ៉ា ម៉ុង ឫទ្ធី (ប្រភព៖ Google)

– ការគ្រប់គ្រងការនាំចូឡជ្រូកពីបរទេសមកផ្គត់ផ្គង់ទីផ្សារកម្ពុជា មិនពាក់ព័ន្ធនឹងអំពោះពុករលួយឡើយ។ ផ្ទុយទៅវិញ វាទទួលបានការសាទរពីសហមាគមចិញ្ចឹមសត្វកម្ពុជា ហើយបានជម្រុញ និងលើកទឹកចិត្តសមាជិកសមាគម ក៏ដូចជាកសិករ ឲ្យធ្វើការពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងការចិញ្ចឹមជាលក្ខណៈគ្រួសារ។

– ក្នុងរយៈពេលជាង ៥ខែដើមឆ្នាំ២០២០នេះ តម្លៃជ្រូករស់មានចន្លោះពី ១១,០០រៀល ទៅ ១២,០០០រៀលក្នុងមួយគីឡូ ហើយការកើនតម្លៃជ្រូករស់ដល់ ១៤,២០០រៀលក្នុងមួយគីឡូ គឺទើបតែឡើង ២ ទៅ ៣ថ្ងៃនេះ និងកើតមានតាមកន្លែងមួយចំនួនប៉ុណ្ណោះ។

– ការលក់សាច់ជ្រូកនៅលើទីផ្សារថ្លៃចន្លោះពី ១៨,០០០ ទៅ ២២,០០០រៀលក្នុងមួយគីឡូ គឺដោយសារក្នុងដំនាក់កាលផ្ទុះជំងឺ COVID-19 កម្មវិធីជួបជុំធំៗ និងពិធីផ្សេងៗមិនត្រូវបានរៀបចំ ហើយភោជនីយដ្ឋាននានាមិនត្រូវបានដំណើរការ ធ្វើឲ្យអាជីវករលក់តែសាច់ជ្រូកសុទ្ធនៅលើទីផ្សារ។ ចំណែកឯ ឆ្អឹង ជើង និងគ្រឿងក្នុងមិនត្រូវបានប្រើប្រាស់ឲ្យអស់លទ្ថភាពណោះឡើយ។ ដូច្នវ តម្លៃដែលអាជីវករអាចលក់រកប្រាក់ចំណេញបាន គឺត្រូវបូកបញ្ចូលថ្លៃទាំងអស់មកលើសាច់ជ្រូកតែម្ដង។

– លទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាមរយៈការចិញ្ចឹមតាមកសិដ្ឋាន និតតាមគ្រួសារក្នុងឆ្នាំ២០២០នេះ មានចំនួន ៥,៨០០ក្បាលក្នុងមួយថ្ងៃ និងមានការនាំចូលបំពេញបន្ថែមចន្លោះពី ២,៣៥០ក្បាល ទៅ ៤,៤០០ក្បាល។ ការផ្ដល់គោលការណ៍នាំចូលនាពេលបច្ចុប្បន្ននេះមានចំនួន ៦,៣០០ក្បាលក្នុងមួយថ្ងៃ គឺបាននាំចូលលើសពីតម្រូវការជាក់ស្ដែងចំនួន ១,៩០០ក្បាលក្នុងមួយថ្ងៃ សម្រាប់តម្រូវការខ្ពស់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម (ប្រភព៖ ក្រសួងកសិកម្ម)

ក្រសួងក៏បានបញ្ជាក់ដែរថា រហូតមកដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពុំដែលអនុញ្ញាតផ្ដល់គោលការនាំចូលជ្រូករស់ឲ្យក្រុមហ៊ុននាមួយផ្ដាច់មុខនោះទេ ហើយអគ្គនាយកដ្ឋាននឹងបន្តជម្រុញ និងលើកទឹកចិត្តដល់ប្រជាកសិករបង្កើនការចិញ្ចឹមជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកបន្ថែមទៀត រហូតដល់កាត់បន្ថយការនាំចូលជ្រូករស់មកនៅត្រឹមកម្រិតអប្បបរមា។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រសួងកសិកម្ម

Related Articles