We TV Cambodia

ក្រសួងកសិកម្មកំពុងជួយជម្រុញការចិញ្ចឹមជ្រូកក្នុងស្រុកដល់កសិករ ដើម្បីបន្ថយការនាំចូល

ក្រសួងកសិកម្មកំពុងជួយជម្រុញការចិញ្ចឹមជ្រូកក្នុងស្រុកដល់កសិករ ដើម្បីបន្ថយការនាំចូល

ប្រជាកសិករក្នុងស្រុកជាច្រើនទទួលបានការណែនាំពីរបៀបចិញ្ចឹមជ្រូកតាមបច្ចេកទេសថ្មីពីមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងទទួលផលចំណេញជាងមុន និងដើម្បីទប់ទល់ការនាំចូលពីក្រៅប្រទេសផងដែរ។

កសិដ្ឋានចិញ្ចឹមជ្រូករបស់ឧកញ៉ា ម៉ុង ឫទ្ធី (ប្រភព៖ ម៉ុង ឫទ្ធី)

លោក សៀង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានឱ្យដឹងថា មន្ទីរកសិកម្មនៅទូទាំងប្រទេសបានណែនាំដល់ប្រជាកសិករពីបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជាជំនួយ ដល់ពួកគាត់ឱ្យចិញ្ចឹមជ្រូកទៅតាមតម្រូវទីផ្សារវិញ ។

កសិដ្ឋានចិញ្ចឹមជ្រូករបស់ឧកញ៉ា ម៉ុង ឫទ្ធី (ប្រភព៖ ម៉ុង ឫទ្ធី)

លោកបន្តថា ការចិញ្ចឹមជ្រូក និងសត្វផ្សេងៗក្នុងស្រុកមានកាកើនឡើង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចកាត់បន្ថយការនាំចូលជ្រូកពីបររទេស ដើម្បីជួយជម្រុញដល់ការចិញ្ចឹមរបស់កសិកសរក្នុងស្រុកវិញ និងតាមរយៈការផ្ដល់បច្ចេកទេសថ្មីៗជាច្រើន។

លោក គឹម ស្រ៊ុន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាលបានឱ្យដឹងថា ក្រសួងកសិកម្ម និងសមាគមអ្នកចិញ្ចឹមសត្វទូទាំងប្រទេសបានផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមសត្វក្នុងស្រុកដល់ពួកគាត់ ដើម្បីកាត់បន្ថយការនាំសត្វចូល និង ជួយរកទីផ្សារឱ្យប្រជាកសិករផងដែរ។

កសិដ្ឋានចិញ្ចឹមជ្រូករបស់ឧកញ៉ា ម៉ុង ឫទ្ធី (ប្រភព៖ ម៉ុង ឫទ្ធី)

សូមបញ្ជាក់ថា កាលឆ្នាំ២០១៥ ការចិញ្ចឹមជ្រូកលក្ខណៈពាណិជ្ជកម្មមានតែ១៥% ប៉ុណ្ណោះ ខណៈការចិញ្ចឹមលក្ខណៈគ្រួសារមានរហូតដល់៨៥%។ ទោះយ៉ាងណា បច្ចុប្បន្នការចិញ្ចឹមលក្ខណៈគ្រួសារបានថយចុះនៅត្រឹមតែ៤៣% ខណៈការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបានកើនឡើងរហូតដល់ទៅ៥៧% ឯណោះ៕

អត្ថបទដោយ៖ Nevin

Related Articles