ក្របីចម្លែកមួយក្បាល ពេលដែលកើតមក មានមុខមាត់មិនធម្មតា ខុសប្លែកពីក្របីដទៃ ប៉ុន្ដែស្រដៀងនឹងសុនខពូជ Pug ដែលកំពុងមានផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងនៅខេត្ដ Uthai Thani ក្នុងប្រទេសថៃ។ ក្នុងនោះផងដែរ មានកសិករជាច្រើននាក់បាននាំគ្នាសុំទិញក្របីនេះក្នុងតម្លៃ ៥០០,០០០បាត ប្រហែល ១៧,០០០ដុល្លារអាមេរិកពីម្ចាស់របស់វា ដើម្បីលើកជតារាសីរបស់ពួកគេ។
ទន្ទឹមនឹងនេះ ក្របីដែលកំពុងទទួលបានប្រជាប្រិយភាពឈ្មោះ Mumu បានក្លាយជាការពេញនិយមសម្រាប់ប្រជាជន ដោយពួកគេបាននាំគ្នាមកថតរូបជាមួយវាយ៉ាងច្រើនផងដែរ។ លោក Ong-at Ketsin ដែលជាម្ចាស់ក្របីនេះ បាននិយាយថា អាជីវកម្មរបស់លោកបានរីកចម្រើនចាប់តាំងពីទទួលបានក្របី Mumu ហើយទោះជាមានអ្នកខ្លះបានផ្ដល់ប្រាក់ចំនួន ៥០០,០០០បាតសម្រាប់យកវាក៏ដោយ ក៏លោកសម្រេចចិត្ដរក្សាទុកវាដែរ ព្រោះវាបាននាំមកនូវលាភសំណាងដល់គាត់។
អត្ថបទដោយ៖ ពិសី
