We TV Cambodia

«ក្រចេះ»គឺជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញនៅប៉ែកឦសាន

«ក្រចេះ»គឺជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញនៅប៉ែកឦសាន

ដោយ៖ រដ្ឋ ស្រីពេជ្រ

ខេត្តក្រចេះ គឺជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញនៅប៉ែកឦសាននៃប្រទេសកម្ពុជា ដែលអ្នកទេសចរមិនគួរមើលរំលង។ ខេត្តនេះ  មានព្រំប្រទល់ជាប់នឹងខេត្តស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច និងត្បូងឃ្មុំ ។

លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិ៧ និងលេខ១៣ មានចម្ងាយប្រហាក់ប្រហែល ៣០០ គីឡូម៉ែត្រ។ បើនិយាយពីខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។

ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃ កោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។

កត្តាទាំងនេះបានហើយ  បញ្ជាក់ឱ្យដឹងថា ខេត្តក្រចេះជ្រើសរើសយកវិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍ដែលបាននិងកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាងនៅខេត្តក្រចេះ៕

ប្រភព៖ ក្រសួងទេសចរណ៍

 

Related Articles