We TV Cambodia

ក្មេងៗដែលចូលចិត្តលេងដីភក់ ភាគច្រើនមានសុខភាពល្អហើយឆ្លាត

ក្មេងៗដែលចូលចិត្តលេងដីភក់ ភាគច្រើនមានសុខភាពល្អហើយឆ្លាត

សារជាតិរបស់ក្មេង រពឹស ខូច ពិសេសចូលចិត្តលេងអ្វីប៉ាម៉ាក់ហាម ដូចជារឿងលេង​ដី​ជា​ដើម ​ចាប់​មិន​ឈ្នះ​ទេ​ ភ្លេចខ្លួនតែមួយភ្លែត ទៅលេងបាត់។

១- លេងដីភក់អាចធ្វើឲ្យក្មេងសប្បាយចិត្ត

ក្មេងៗចូលចិត្តលេង ហើយពួកគេស្គាល់ ដឹងឮ តាមរយៈសុភាវ​គតិ ជាធម្មជាតិរបស់ក្មេង ពិសេសភាពសប្បាយរីករាយនៅពេលបានលេងដី (ដីភក់)។ ការសិក្សាបានបង្ហាញ​ថា ភាព​កខ្វក់​ក្នុងដី មានផ្ទុកពពួកបាក់តេរីតូចៗ មានសមត្ថ​ភាព​អាចរំញោច​ប្រព័ន្ធ​ភាព​ស៊ាំ បង្កើន​កម្រិត​អ័រម៉ូនសេរ៉ូតូនីនក្នុងខួរក្បាល ​ហើយអាចជួយឲ្យក្មេងកាត់បន្ថយ​បញ្ហា​បាក់ទឹក​ចិត្ត ។

រូបភាពតំណាង

២- ជួយឲ្យសុខភាពល្អ

ក្មេងចូលចិត្តលេងដីភក់ ភាគច្រើនគិតថា នាំឲ្យឆ្លងមេរោគ ប៉ះពាល់សុខភាព ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្រ​បែរ​ជា​ថា អាច​ជួយ​ឲ្យ​ក្មេង​មានសុខភាពល្អទៅវិញ។ អ្នកវិទ្យាសាស្ត្រ បានបង្ហាញភស្តុតាងថា អនាម័យ​នៅ​លើ​ពិភព​លោក​បច្ចុប្បន្ន​ ជាមូលហេតុនាំឲ្យក្មេងៗកាន់តែប្រឈមបញ្ហា​អាលែកហ្ស៊ី និងជំងឺហឺតទាំងវ័យក្មេង។

រូបភាពតំណាង

៣- លេងដីភក់ស្មើទៅនឹងការបង្រៀនកូនក្នុងកម្រិតឥតខ្ចោះមួយ

នៅពេលដែលកម្រិតអ័រម៉ូន​សេរ៉ូតូនីន ក្នុងខួរក្បាលកើនឡើងខ្លាំង ក្រោយប៉ះពាល់ជាមួយ បាក់តេរី Mycobacterium Vaccae ក៏កត្តាមួយអាចជំរុញមុខងារយល់ដឹងរបស់ក្មេងកាន់តែប្រសើរ ជាមួយការឈ្លក់វង្វេងលេងដីភក់ ហើយអាចនាំឲ្យក្មេងៗបញ្ចេញនូវភាពច្នៃប្រឌិត។ ដែលអូនៗ​ស្វែង​យល់ និងដោះស្រាយបញ្ហា។

រូបភាពតំណាង

៤- លេងដីភក់អាចជួយជំនាញបែបសិល្បៈ

ក្នុងចំណុចនេះ ការសិក្សាបង្ហាញថា សកម្មភាពលេងដីរបស់ក្មេងៗ ជាការបញ្ចេញទេពកោសល្យសិល្បៈកម្រិតមធ្យម​របស់​គេ ដែល​ជា​ធម្មតា ក្មេងនឹងប្រើដីភក់ទាំងនោះ​សូន​ជារូប ឬជាអ្វីផ្សេងទៀត ដែលគេគិត​ឃើញ និងចង់ធ្វើ​ឲ្យរបស់នោះលេចរូប​រាង​ឡើង​។

រូបភាពតំណាង

៥- ជួយក្មេងងាយសម្របខ្លួនជាមួយធម្មជាតិ

ការលេងដីភក់ អាចជំរុញឲ្យក្មេងៗឲ្យកាន់តែមានអារម្មណ៍ជាប់ពាក់ព័ន្ធជាមួយធម្មជាតិ និងអភិវឌ្ឍខ្លួនសម្រប​ជា​មួយ​បរិស្ថាន។​តាមរយៈការអនុញ្ញាតឲ្យកូនមានពេលលេងខាងក្រៅផ្ទះ លេងអ្វីក៏ដោយដែលជា​ធម្មជាតិ​របស់ក្មេង វាស្មើនឹងជួយកូនយើងធំឡើងក្លាយជាមនុស្សម្នាក់ស្រលាញ់ធម្មជាតិ។

ប្រែសម្រួល៖ គឹមសួ

Related Articles