We TV Cambodia

 ក្មេងស្រីម្នាក់ វ័យត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ តែអាចទាញលុយបានខ្ទង់ លានដុល្លារពី Youtube

 ក្មេងស្រីម្នាក់ វ័យត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ តែអាចទាញលុយបានខ្ទង់ លានដុល្លារពី Youtube

ក្មេងស្រីជនជាតិហ្វីលីពីន​ម្នាក់ ឈ្មោះថា Niana Guerrero គឺជា Youtuber មួយរូបដែលទទួលបានភាពល្បីល្បាញខ្លាំងតាមរយៈវិឌីអូរាំរបស់នាងមានភាពទាក់ទាញ​ សម្បូរបែប និងគួរជាទីចាប់អារម្មណ៍នៅលើបណ្តាញសង្គមយូធូបរហូតមានការគាំទ្រយ៉ាងច្រើនកោះករពីអ្នកទស្សនាជាតិ និងអន្តរជាតិ។ ដោយបច្ចុប្បន្នក្មេងស្រីវ័យ ១៤ឆ្នាំរូបនេះ​អាចរកចំណូលបានប្រមាណ ២.៣លានដុល្លារ ពី Channel Youtube ផ្ទាល់ខ្លួន ដែលមានអ្នក Subscript (ជាង ១២លាននាក់៌)

មូលហេតុដែល Niana Guerrero អាចទាញចំណូលបានខ្ទង់លានដុល្លារពីយូធូបដោយសារនាងប្រើប្រាស់នូវក្បួន ៣ ខាងក្រោមនេះ៖​

១. ទេពកោសល្យ

បើយើងក្រឡេកទៅមើលប្រវត្តិ និងទម្លាប់របស់ក្មេងស្រីតូចច្រម៉ក់រូបនេះ Niana គឺជាមនុស្សម្នាក់ដែលចូលចិត្តសប្បាយច្រើន ជាពិសេសគឺវិស័យច្រៀងរាំ។ នាងចេះប្រើប្រាស់អ្វីដែលនាងមាន និងអ្វីដែលខ្លួនស្រលាញ់ ផលិតចេញជាវីឌីអូតាមធនធាន និងលទ្ធភាពដែលខ្លួនអាចធ្វើបានដាក់បង្ហោះនៅលើបណ្តាញសង្គម ជាពិសេសគឺបណ្តាញសង្គមយូធូប។ តាមរយៈវិឌីអូទាំងនោះ នាងទទួលបានការគាំទ្រ និងមានអ្នកស្គាល់ជាបន្តបន្ទាប់រហូតមានអ្នកតាមដានជាង ១២លាននាក់ នាពេលបច្ចុប្បន្ន។

២. ដឹងនិុងយល់ពីទំនោរបស់ពិភពលោក

អាចនិយាយបានថា Niana គឺជាមនុស្សម្នាក់ដែលមានភាពបទបែន និងចេះអភិវឌ្ឍខ្លួនបានលឿន។ រាល់វីឌីអូដែលនាងរាំ ឬសម្តែងភាគច្រើនគឺជាបទកំពុងពេញនិយម ឬផ្ទុះខ្លាំង ដែលជាហេតុផលមួយអាចអូសទាញឲ្យអ្នកទស្សនាចូលមើលវីឌីអូរបស់នាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

៣. ចេះប្រើប្រាស់សក្តានុពលរបស់អ្នកផ្សេង

យើងត្រឡប់ទៅក្រោយបន្តិច មុនពេលដែលនាងមិនទាន់មានអ្នកស្គាល់ច្រើន Niana បានធ្វើវីឌីអូរាំ និងវីឌីអូបែប Prank ជាមួយបងប្រុសរបស់នាងមានឈ្មោះថា Ranz Kyle ជាតារាយូធូបល្បីដែល Channel Youtube របស់លោកមានអ្នកតាមដានប្រមាណជាង ១៣លាននាក់។ វីឌីអូទាំងនោះបានធ្វើឲ្យ Niana មានអ្នកស្គាល់កាន់តែច្រើនឡើងៗ ហើយវាក៏ជាផ្នែកមួយដែលបានពាំនាំមកនូវភាពល្បីល្បាញសម្រាប់រូបនាងផងដែរ។

អត្ងបទដោយ៖ ពិសី

 

Related Articles