We TV Cambodia

ក្មេងដែលរើសចំណីអាចប្រឈមមុខនិងជម្ងឺទាំងនេះ

ក្មេងដែលរើសចំណីអាចប្រឈមមុខនិងជម្ងឺទាំងនេះ

ប៉ាម៉ាក់គ្រប់រូបតែងតែពិបាកចិត្ត ពេលដែលកូនរបស់ខ្លួនរើសចំណីអាហារ។​​​ វាជាការពិតណាស់មានក្មេងខ្លះមិនចូលចិត្តបរិភោគអាហារ ឬបាយនោះទេ គេតែងតែរើសអាហារជានិច្ច ដោយបរិភោគមិនបានគ្រប់មុខ ដូចនេះបើពួកគេបន្តរើសអាហារបែបនេះ កូនរបស់អ្នកអាចនឹងប្រឈមមុខនឹងជំងឺ៣ប្រភេទទាំងនេះ៖

១,ជំងឺប្រព័ន្ធរំលាយអាហារ

នៅពេលដែលកូនរបស់អ្នកបរិភោគមិនគ្រប់គ្រាន់ នោះកូនអាចនឹងងាយមានបញ្ហាពោះវៀន និងក្រពះណាស់ ដោយសារតែកូនខ្វះសារធាតុចិញ្ចឹមច្រើន ហើយក្រពះគ្មានអាហារសម្រាប់កិន ដូចនេះយូរទៅកូនអាចនឹងខូចក្រពះជាមិនខានឡើយ។

២,ប្រព័ន្ធការពាររាងកាយធ្លាក់ចុះ

នៅពេលដែលកូនមិនព្រមបរិភោគអាហារផ្សេងៗ នោះប្រព័ន្ធការពាររាងកាយកូននឹងមិនរឹងមាំឡើយដោយសារតែកូនខ្វះប្រូតេអ៊ីន ដូចនេះកូនអ្នកនឹងគ្មានភាពរស់រវើក ថែមទាំងគ្មានកម្លាំងទៀតផង។

៣,ការលូតលាស់យឺត

នៅវ័យកុមារគឺជាវ័យដែលសំខាន់បំផុតក្នុងការលូតលាស់ បើនៅវ័យនេះកូនមិនព្រមបរិភោគគ្រប់មុខ នោះកូននឹងមានការលូតលាស់យឺតបំផុត ហើយថែមទាំងអាចប៉ះពាល់ដល់សុខភាពកូននៅពេលដែលកូនធំពេញវ័យទៀតផង ដោយសារតែនៅក្នុងខ្លួនកូនខ្វះសារធាតុចិញ្ចឹម និងវីតាមីន។

ប្រែសម្រួលដោយ៖ ពិសី

Related Articles