We TV Cambodia

ក្បួនអប់រំកូនតូចៗឱ្យចេះស្ដាប់បង្គាប់

ក្បួនអប់រំកូនតូចៗឱ្យចេះស្ដាប់បង្គាប់

មាតាបិតាគ្រប់រូប សុទ្ធតែចង់បានកូនប្រកបដោយ​ ធម៏ និងងាយស្រួលប្រៀនប្រដៅ។​ ប៉ុន្ដែពេលខ្លះ ការវាយដំ ស្រែកគំហក មិនមែនជាការអប់រំដ៏ល្អនោះទេ។​ ឪពុកម្ដាយគឺជាគំរូរបស់កូន។ អាណាព្យាបាលខ្លះ យកការប្រើអំពើហិង្សា ដើម្បីអប់រំ ប៉ុន្តែវិធីសាស្រ្តទាំងនេះអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

សុឆន្ទៈ និងភាពស្និទ្ធស្នាល គឺជាកត្តាសំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការមិនស្តាប់បង្គាប់។ ក្រៅពីផលប៉ះពាល់ផ្នែករាងកាយនៃការរករឿងឈ្លោះ កុមារអាចជួបប្រទះបញ្ហា សតិអារម្មណ៍ និងផ្លូវចិត្ត រាប់បញ្ចូលទាំងការបាក់ទឹកចិត្ត និងថប់បារម្ភ ដែលនាំទៅរកការបំពានប្រើប្រាស់សារធាតុញៀនផ្សេងៗ និងការធា្លក់ចុះនៃលទ្ធផលសិក្សា។

ចូរបង្ហាញកូនអ្នកពីអាកប្បកិរិយាចំពោះកុមារ និងមនុស្សពេញវ័យដទៃទៀតប្រកបដោយទឹកចិត្តល្អ និងក្តីគោរព តាមរយៈការធ្វើដូចគ្នា ចំពោះមនុស្សជុំវិញអ្នក រាប់បញ្ចូលទាំងការនិយាយអន្តរាគមន៍នៅពេលអ្នកដទៃត្រូវបានគេធ្វើបាប។

ប្រែសម្រួលដោយ៖ ពិសី

Related Articles