We TV Cambodia

ក្បួនចាយលុយ និងប្រើប្រាស់លុយឲ្យត្រូវតាមក្បួនខ្នាតអ្នកមាន ណែនាំដោយអ្នកជំនាញហិរញ្ញវត្ថុ

ក្បួនចាយលុយ និងប្រើប្រាស់លុយឲ្យត្រូវតាមក្បួនខ្នាតអ្នកមាន ណែនាំដោយអ្នកជំនាញហិរញ្ញវត្ថុ

ការរៀបចំប្រាក់ចំណូលចំណាយប្រចាំថ្ងៃរបស់បុគ្គលគ្រប់រូប ហើយថែមទាំងមានក្បួនខ្នាតរបស់គេត្រឹមត្រូវ។​ កត្តានេះហើយដែលអ្នកត្រូវដឹងបន្ថែមអំពីរបៀបនៃការកត់ត្រាចំណូលចំណាយប្រចាំថ្ងៃរបស់អ្នកឲ្យបានត្រឹមត្រូវ​ ដើម្បីកំណត់ក៏ដូចជាគ្រប់គ្រងលំហូរសាច់ប្រាក់របស់អ្នកឲ្យបានល្អប្រសើរ។​

១. ស្ដេចវិនិយោគផ្សារហ៊ុន លោក Warren Buffett

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ

លោក Warren Buffett បានមានប្រសាសន៍ថាចូរបង្កើតចំណូលរបស់អ្នកឲ្យលើសពីមួយ ដែលនេះជាភាពឆ្លាតវៃមួយដែលអាចជួយដោះស្រាយបញ្ហានៃភាពខ្វះខាតនាពេលអនាគតបាន។ មួយវិញទៀតនោះគឺ ចូរកុំចំណាយលើអ្វីដែលមិនចាំបាច់​ និងងាកមកសន្សំប្រាក់មុននឹងអ្នកចាយវាយ ទើបអ្នកអាចសល់ប្រាក់បានច្រើនដើម្បីទុកសម្រាប់ថ្ងៃក្រោយបាន។

២. ម្ចាស់ស្នាដៃសៀវភៅ “Rich Dad, Poor Dad” លោក Robert Kiyosaki

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ

បើយោងតាមទស្សនៈលោក Robert Kiyosaki មាន៤ចំណុចដែលអ្នកត្រូវស្គាល់ឲ្យបានច្បាស់ មានដូចជាចំណូល ចំណាយ ទ្រព្យសម្បត្តិ និងបំណុល។​ របៀបនៃការកត់ត្រានោះគឺនៅពេលអ្នកទទួលប្រាក់ចំណូលពីអ្វីមួយ អ្នកត្រូវកត់ចូលទៅក្នុងប្រាក់ចំណូលរបស់អ្នក​ រួចអ្នកអាចយកប្រាក់នោះទៅធ្វើជំនួញអ្វីមួយជាមុនសិនមុននឹងយកប្រាក់ទៅសងបំណុល ឬក៏ចាយវាយទៅលើអ្វីមួយ។

៣. អ្នកជំនាញវិនិយោគ និងនិយាយសាធារណៈលោក Brain Tracy

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ

បើយោងតាមទស្សនៈលោក Brain Tracyវិញ អ្នកគួរបង្កើតទំលាប់សន្សំឲ្យបានច្រើនដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកនាពេលអនាគត។ ការ​សន្សំនៅថ្ងៃនេះគឺដើម្បីសុវត្ថិភាពនៅថ្ងៃស្អែកព្រោះការសន្សំ​ប្រៀបដូចជាការគិតអំពីខ្លូនឯងមុនអ្វីៗទាំងអស់។​ នៅពេលអ្នកអាចសន្សំ១០%នៃប្រាក់ចំណូ​ល​របស់អ្នកនោះ អ្នកមានបង្កើនវាទៅ១៥%ទៅ២០% និងអាចច្រើនជាងនេះនៃ​ប្រាក់ចំណូលរបស់អ្នកនាពេលអនាគតបាន៕

ប្រែសម្រួល៖ គឹមសួ

Related Articles