We TV Cambodia

ក្បាលពោះធំដូចហ៊ីងលែងជាបព្ហាហើយ​​ តោះមកដឹងពីវិធីសម្រកបែបងាយៗ

ក្បាលពោះធំដូចហ៊ីងលែងជាបព្ហាហើយ​​ តោះមកដឹងពីវិធីសម្រកបែបងាយៗ

តើ​អ្នក​កំពុង​ស្វែងរក​វិធីសាស្ត្រ​សម្រក​ទម្ងន់​បែប ងាយ​ៗ ហើយ​ទទួល​បាន​លទ្ធផល​​មែន​ទេ ? មិន​ពិបាក​ឡើយ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​អនុវត្ត​សកម្មភាព​មួយ​ចំនួន ៖

១.​ក្រោកឈរ ៖ ធ្លាប់​ដឹង​ទេ​ថា​គ្រាន់តែ​ការ​ក្រោកឈរ​ធម្មតា​អាច​ជួយ​ឲ្យ​អ្នកមាន​ក្បាលពោះ​រាបស្មើ​បាន​។ ប្រសិនបើ​អ្នក​ខ្ជិល​ធ្វើ​លំ​ហាត់ប្រាណ​ ចូរ​ព្យាយាម​ក្រោកឈរ​ឱ្យ​បាន​ញឹកញាប់ ហើយ​អ្នក​នឹង​ភ្ញាក់ផ្អើល​ជាមួយ​លទ្ធផល​ពេល​ក្រោយ​។

 

២.​ដើរ ៖ ការ​ដើរ​មិន​ត្រូវ​តែ​ល្អ​សម្រាប់​សាច់ដុំ​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដុត​បំផ្លាញ​ខ្លាញ់​ក្បាលពោះ ហើយ​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​បាន​ផង​ដែរ ។

៣.​ឡើងជណ្ដើរ ៖ដើម្បី​​ជំរុញ​ការ​ដុត​បំផ្លាញ​ខ្លាញ់​ក្បាលពោះ ចូរ​ឈាន​ឡើង​ម្ដង ២​ជំហាន ! ហើយ​ការ​ដើរ​ឡើងជណ្ដើរ​ផ្ដល់​ការ​ហ្វឹកហាត់​ដល់​សាច់ដុំ​ពោះ​ច្រើន​ជាង​ការ​ដើរ​ចុះ​ជណ្ដើរ ។

៤.​ជិះ​កង់ ៖ ការ​ជិះ​កង់​ជួយ​ហ្វឹកហាត់​សាច់ដុំ​ពោះ​បាន​យ៉ាង​ប្រសើរ ដូច្នេះ​ប្រសិនបើ​ចង់​ទទួល​បាន​រាង​ស្លី​ម​ស្អាត​ក្បាលពោះ​រាបស្មើ ចូរ​ជិះ​កង់​ឱ្យ​បាន​ញឹកញាប់ ។

 

៥.​ហែល​ទឹក ៖ ការ​ហែល​ទឹក​មិន​ត្រឹមតែ​ជា​លំ​ហាត់ប្រាណ​ដ៏​ប្រសើរ​សម្រាប់​ក្បាលពោះ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល​តែ​ម្ដង ។

៦.​សម្អាតផ្ទះ ៖ នោះ​ក៏​ព្រោះតែ​អ្នក​បាន​ធ្វើ​ចលនា​រាង​កាយ​យ៉ាងច្រើន​ដូច​ជា ឈោង​, រុញ​, លើក​, ទាញ​, វាស​ចុះឡើង​, ជូត​សម្អាត ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles