We TV Cambodia

ក្បាច់រចនាបថដោយស្លឹកដូង បណ្ដែតខ្លួនលើប្រព័ន្ធអនឡាញ ទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន

ក្បាច់រចនាបថដោយស្លឹកដូង បណ្ដែតខ្លួនលើប្រព័ន្ធអនឡាញ ទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន

ភ្នំពេញ៖ រូបភាពជាច្រើនសន្លឹកកាលពីពេលថ្មីៗនេះ បានបង្ហាញខ្លួននៅលើបណ្ដាញសង្គម ហ្វេសប៊ុក ស្ដែងចេញនូវ ទម្រង់រចនាបថ ក្បាច់ក្បូរ តាមបែបខ្មែរប្រពៃណី ធ្វើឲ្យមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញនេះ ឃើញហើយមានការកោតសរសើរ ស្ញប់ស្ញែងជាខ្លាំងនឹងស្នាដៃមួយនេះ។

ម្ចាស់គណនេយ្យហ្វេសប៊ុក ឈ្មោះ Visal SK បានបង្ហោះរូបភាពទាំងនេះ ជាមួយនឹងអត្ថបទ ខ្លឹមសារយ៉ាងខ្លី ដោយបង្ហាញនូវទឹកចិត្ដ​ស្រលាញ់នឹងសិល្បៈនៃការត្បាញ ក្រងធាងដូងមួយនេះណាស់ ហើយលោក ក៏ចង់លើកចិត្ដដល់កូនខ្មែរដទៃទៀត ឲ្យចាប់អារម្មណ៍ ចូលរួមអភិរក្ស ទាំងអស់គ្នា ព្រោះនេះជា​សិល្បៈតំណែរពីដូនតាដែលកំពុងតែរលាយខ្លួនបន្ដិចម្ដងៗទៅហើយ។

ដំណឹងពីប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា សកម្មភាពនៃការត្បាញ និងលេចចេញជារូបរាងក្បាច់បែបនេះ គឺត្រូវបានធ្វើឡើងនៅ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ក្នុងពិធី តាំងពិព័រណ៍ស្នាដៃប្រចាំឆ្នាំរបស់និស្សិត ដែលស្នាដៃនីមួយៗត្រូវបង្ហាញជាលក្ខណៈបែបវប្បធម៌។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ហ្វេសប៊ុក

Related Articles