We TV Cambodia

ក្នុងអំឡុងពេលនេះ បើមានលុយច្រើនក្នុងដៃ គួរគិតគូទិញអចលនទ្រព្យដែរឬទេ?

ក្នុងអំឡុងពេលនេះ បើមានលុយច្រើនក្នុងដៃ គួរគិតគូទិញអចលនទ្រព្យដែរឬទេ?
រូបភាពឯកសា

ជាក់ស្ដែងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន កំពុងតែរងផលប៉ះពាល់ ពីការរាតត្បាត មេរោគកូវីដ១៩ តាមការសង្កេតមើលជាក់ស្ដែង មិនថាអ្នកវិនិយោគទុនជាតិ ឬអន្ដរជាតិនោះទេ កំពុងតែស្ថិតក្នុងការពិចារណា ដែលជាហេតុធ្វើឲ្យតម្លៃទីផ្សារ មិនថាជាដី ឬផ្ទះសំបែងនោះទេ មិនអាចងើបខ្លួនរួចរួចនោះឡើយ​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានប្រាប់ទៅភ្នាក់ងាសារព័ត៌មានក្នុងស្រុក​ថា មេរោគ​កូវីដ​១៩ កំពុង​ជះ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើងៗ​​ ​មក​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា កត្ដានេះបានធ្វើឲ្យអ្នកវិនិយោគទុនអន្ដរជាតិ មានភាពថយចុះ ប៉ុន្តែ សម្រាប់អ្នក​វិនិយោគក្នុង​ស្រុក​នៅ​បន្ត​ទិញ​ ដែល​ពួកគាត់​គិត​ថា នេះ​នៅតែ​ជា​ឱកាស​សម្រាប់​ការវិនិយោគ។

លោក​បន្ត​ថា ក្នុង​អំឡុង​ពេល​នេះ អ្នក​មាន​ប្រាក់​ក្នុង​ដៃ​ជា​ឱកាស​ល្អ​ហើយ ប៉ុន្តែ យ៉ាងណា ក៏ដោយ បើផ្នែកលើទិដ្ឋភាពសាក់ស្ដែង ឥទ្ធិពល​កូវីដ​១៩​នេះទើបតែ​ចាប់​ផ្តើម​ទេ ដូច្នេះ ក្នុងរយៈដ៏ខ្លី​ខាង​មុខ វិស័យ​នេះ​វាអាច​នឹង​បន្ត​ធ្លាក់​កាន់​តែ​ខ្លាំង ទាំង​សកម្មភាព​ទិញ​ដូរ ក៏ដូចជា សកម្មភាព​អភិវឌ្ឍន៍ ដូច្នេះវាជាហេតុផលមួយដែលអ្នកវិនិយោគត្រូវយកមកគិត ហើយធ្វើការសម្រេចចិត្ដ។

គូសបញ្ជាក់ផងដែរថា​ក្នងកំលុងពេលនេះ បើទោះបីជាវិស័យមួយនេះ ត្រូវរងផលប៉ះពាល់ក៏ពិតមែន ប៉ុន្ដែបើយើងសម្លឹងទៅលមើល តម្លៃនៃអចលនទ្រព្យ គឺមិនធ្លាប់ចុះនៅឡើយទេ ប៉ុន្ដែមានភាពនឹងនរ ព្រោះថា មេរោគ ទើបតែចាប់ផ្ដើមជះឥទ្ធិពល។ យ៉ាងណាមិញ តើយើងអាចរក្សាគោលជំហរ សម្រាប់ពេលបន្ដទៀតបន្ដិចបានទេ ក្រែងលរតម្លៃទិផ្សារអាចមានការធ្លាក់ចុះ។

ដោយ៖ Stince

Related Articles