We TV Cambodia

ក្នុងស្ថានភាពកំពុងផ្ទុះ កូវីដ១៩ វៀតណាមនៅតែឆ្លៀតឱកាសនាំចេញបន្លែផ្លែឈើ ទៅក្រៅទទួលបាន ៨៣៦លានដុល្លារ

ក្នុងស្ថានភាពកំពុងផ្ទុះ កូវីដ១៩ វៀតណាមនៅតែឆ្លៀតឱកាសនាំចេញបន្លែផ្លែឈើ ទៅក្រៅទទួលបាន ៨៣៦លានដុល្លារ

យោងតាមរបាយការណ៍ពីក្រសួង កសិកម្ម និងអភិវឌ្ឈន៍ជនបទប្រទេសវៀតណាមបានចុះផ្សាយឲ្យដឹងថា ការនាំចេញទំនិញ បន្លែ ផ្លែឈើ គិតត្រឹមក្នុងកំលុងពេលដើមឆ្នាំ២០២០ មានចំនួនទឹកប្រាក់ដល់ទៅ ៨៣៦ លានដុល្លារ  ត្រូវនឹង ១០.៩%​ នៃអត្រាថយចុះប្រចាំឆ្នាំ។ ទំនិញដែលវៀតណាមអាចនាំចេញ ក្នុងដើមឆ្នាំនេះ មានដូចជា ចេកអំបូងលឿង ត្រសក់ស្រូវ ផ្លែស្រកានាគ និងធុរេនជាដើម។

បើទោះ​បីស្ថិតក្នុងស្ថានភាពនៃការរាតត្បាតមេរោគ កូវីដ១៩ក៏ដោយ តែទីផ្សារមុខព្រួញធំជាងគេរបស់វៀតណាមគឺនៅតែជាចិនដដែល ដែលអាច បង្កើតលុយក្នុងវិស័យចេញវៀត ដល់ទៅ ៣០០លានដុល្លារក្នុងកំលុងពេលដើមឆ្នាំ។ ដោយឡែកទិន្ន័យនេះ មានការថយចុះ ២៩.៤% បើប្រៀបធៀបទៅនឹង ឆ្នាំមុន ក្នុងកំលុងពេលដូចគ្នា។ ការថយចុះនេះត្រូវបានគេកំណត់សម្គាល់ថា មកពី ការរីករាលដាល មេរោគ កូវីដ១៩។

ប៉ុន្ដែសម្រាប់ទីផ្សារប្រទេសដទៃ មានការកើនឡើងបន្ដិចបន្ដូច ក្នុងកំលុងពេលពី ខែកមរា ដល់ខែ មីនា មានដូចជា ការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី បាន២.១លានដុល្លារខណៈកាលពីឆ្នាំមុន បាន ១៦៤,៨០០ ដុល្លារ ការនាំចេញទៅប្រទេសថៃ មាន ៣៥.២លានដុល្លារ ខណៈកាលពីឆ្នាំមុន ៧.៦លានដុល្លារ ប្រទេសឡាវ ៩.៦លានដុល្លារ ខណៈកាលពីឆ្នាំមុន ២.៦លានដុល្លារ និង រុស្ស៊ី ៨.២លានដុល្លារ ខណៈកាលពីឆ្នាំមុន ២.៤លានដុល្លារ។

ការនាំចេញទៅកាន់ប្រទេសចិន​ក្នុងឆ្នាំនេះ មានការលំបាកខ្លាំង ព្រោះតែការរាតត្បាត មេរោគកូវីដ១៩ តាមច្រកព្រំដែលត្រូវរឹតត្បិត ឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់។

ដោយ៖ Stince

Related Articles