We TV Cambodia

ក្នុងរយៈពេល ៨ខែវិស័យអាកាសចរណ៍នៅកម្ពុជាធ្លាក់ចុះដល់៧៥%

ក្នុងរយៈពេល ៨ខែវិស័យអាកាសចរណ៍នៅកម្ពុជាធ្លាក់ចុះដល់៧៥%

ក្នុងរយៈពេល ៨ខែក្នុងឆ្នាំ២០២០នេះ វិស័យអាកាសចរណ៍នៅកម្ពុជាមានការធ្លាក់ចុះរហូតដល់៧៥% ដែលចំនួននេះប្រសើរជាងកាលពី ៣ ទៅ ៤ខែមុន ដោយបានធ្លាក់ចុះរហូតដល់៩៨% ឯណោះ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ប្រភព៖ vinci)

លោក ខែ​ក ណូរី​ន​ដា ប្រធាន​ផ្នែក​ទំនាក់ទំនង​ផ្លូវអាកាស ​និង​ទំនាក់ទំនង​សាធារណៈ ​នៃ​អាកាសចរណ៍​កម្ពុជា បានឲ្យដឹងថា ការការចុះចតរបស់ជើងហោះហើរនៅតាមអកាសយានដ្ឋានទាំង៣ រួមមានអាកាសយានដ្ឋានងន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានសៀមរាប និងអាកាសយានដ្ឋានខេត្តព្រះសីហនុ បានធ្លាក់ចុះរហូតដល់៧៥% ។

ក្រុមហ៊ុនអាកាសចរណ៍ SilkAir (ប្រភព៖ australianaviation)

លោកបន្តថា ទោះបីការហោះហើរមានភាពល្អប្រសើរខ្លះជាងពេលមុនក៏ពិតមែន ប៉ុន្តែវាហាក់មានភាពយឺតយ៉ាវ ដោយមានជើងហោះហើរក្នុងចំនួនតិចបំផុត ពិសេសអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ ការធ្លាក់ចុះនេះ ក៏បណ្ដាលមកពីចំនួននៃការដឹកទំនិញ និងការធ្វើពាណិជ្ជកម្មថយចុះផងដែរ។

ទិដ្ឋភាពក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ការធ្លាក់ចុះនេះដែរ វាបានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់អាកាសយានដ្ឋានដូចជា អាហារ ភេសជ្ជៈ ហាងលក់រាយ និងបុគ្គលិកដែលបម្រើការក្នុងអាកាសយានដ្ឋានផងដែរ។ ប៉ុន្តែ ដើម្បីដោះស្រាយបញ្ហា និងទ្រទ្រង់ស្ថានការណ៍បន្តទៀត​ អាកាសយានដ្ឋានក៏បានផ្អាកការងារខ្លះ និងបានផ្ដល់ប្រាក់ក្រៅម៉ោងខ្លះសម្រាប់អ្នកកាត់បន្ថយម៉ោងការងារ។

អត្ថបទដោយ៖ Nevin

Related Articles