We TV Cambodia

ក្នុងរយៈពេល ៥ខែកម្ពុជានាំចេញបំណែកគ្រឿងអេឡិកត្រូនិកបានប្រមាណ ១២២លានដុល្លារ

ក្នុងរយៈពេល ៥ខែកម្ពុជានាំចេញបំណែកគ្រឿងអេឡិកត្រូនិកបានប្រមាណ ១២២លានដុល្លារ
រោងចក្រផលិតគ្រឿងអេឡិចត្រូនិក (ប្រភព៖ Google) 

កម្ពុជាបាននាំចេញគ្រឿងបំណែកអេឡិកត្រូនិកទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ១២២លានដុល្លារ ក្នុងរយៈពេល៥ ខែឆ្នាំ២០២០នេះ ដែលមានការថយចុះប្រមាណ១៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រោងចក្រផលិតគ្រឿងអេឡិចត្រូនិក (ប្រភព៖ Google)

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា បរិមាណនៃការនាំចេញគ្រឿងបំណែកអេឡិកត្រូនិកមានប្រមាណ ៨,១៩២តោន កើនឡើង១០% បើធៀបទៅនឹងឆ្នាំ២០១៩។ ដោយឡែកទំហំទឹកប្រាក់វិញមានការថយចុះ១៣% ដែលមានត្រឹមតែ ១២២លានដុល្លារប៉ុណ្ណោះ។

រោងចក្រផលិតគ្រឿងអេឡិចត្រូនិក (ប្រភព៖ Google)

ចំពោះទីផ្សារនៃការនាំចេញគ្រឿងបំណែកអេឡិកត្រូនិករបស់កម្ពុជាវិញមានដូចជា៖ អាស៊ានដែលជាទីផ្សារធំជាងគេ មានចំនួនទឹកប្រាក់ប្រមាណ ៥៤លានដុល្លារ, បន្ទាប់មកគឺអាមេរិក ៩លានដុល្លារ, ជប៉ុន ៥លានដុល្លារ, អង់គ្លេស ៣លានដុល្លារ, អឺរ៉ុប ២លានដុល្លារ និងទីផ្សារផ្សេងៗទៀត ៣៧លានដុល្លារ។

រោងចក្រផលិតគ្រឿងអេឡិចត្រូនិក (ប្រភព៖ Google)

សូមជម្រាបថា វិស័យតម្លើងគ្រឿងបំណែកអេឡិកត្រូនិកស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ដែលវិស័យនេះមិនត្រឹមតែផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែថែមទាំងបង្កើនសមត្ថភាពជំនាញពីសំណាក់រោងចក្រល្បីៗលើពិភពលោកដល់ពួកគេផងដែរ។

រោងចក្រផលិតគ្រឿងអេឡិចត្រូនិក (ប្រភព៖ Google)
រោងចក្រផលិតគ្រឿងអេឡិចត្រូនិក (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *