We TV Cambodia

ក្នុងរយៈពេល៥ថ្ងៃ តំបន់រមណីយដ្ឋាន ជាង៥០០កន្លែង ត្រូវបានបើកដំណើរការ

ក្នុងរយៈពេល៥ថ្ងៃ តំបន់រមណីយដ្ឋាន ជាង៥០០កន្លែង ត្រូវបានបើកដំណើរការ

យោងតាមការលើកឡើងរបស់ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ឯកឧត្ដម តុប សុភ័ក បានប្រាប់ភ្នាក់ងារព័ត៌មាន ក្នុងស្រុកកាលពីពេលថ្មីៗនេះថា ក្នុងកំលុងពេល ថ្ងៃឈប់សម្រាក ៥ថ្ងៃនេះ មានរមណីយដ្ឋាន មិនក្រោម៥៥៧កន្លែងនោះទេ ដែលបើកដំណើរការ ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្ដរជាតិ។

ជាក់ស្ដែងណាស់ អាជីវកម្មបម្រើសេវាកម្មផ្នែកទេសចរណ៍ បានរងឥទ្ធិពលយ៉ាងអាក្រក់ ពីមេរោគ កូវីដ១៩ ហើយក៏បានផ្អាកដំណើរការរអស់ជាច្រើនមកហើយដែរ មកទល់ពេលនេះទើប មានសភាព​រីកស្រស់ស្រាយឡើងវិញ ក្រោយពេលដែលរដ្ឋាភិបាលបានចេញសេចក្ដីប្រកាស សងថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃជំនួស ឲ្យថ្ងៃចូលឆ្នាំ​កន្លងទៅ។

ឯកឧត្ដម តុប សុភ័ក បានបន្ដទៀតថា ដោយសារតែមានការកើនឡើងវិញនូវ ភ្ញៀវទេសចរ ទើបធ្វើឲ្យបណ្ដាអាជីវកម្មផ្នែកនេះ មានការដំណើរការ​ជាបន្ដបន្ទាប់ឡើងវិញ។ ប៉ុន្ដែយ៉ាងណាក៏ដោយ សម្រាប់វិធានការជាចាំបាច់ របស់ក្រសួង​ត្រូវតម្រូវឲ្យ អាជីវកម្មទាំងនោះ គោរពតាមការណែរនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ចប់ខ្ជួន ជាមួយនឹង ការរៀបចំ សណ្ដាប់ធ្នាប់ ប្រើប្រាស់ឧបករណ៍ការពារ ដូចជា អាកុល ជែល និងម៉ូម៉ែតស្ទង់កំដៅជាដើម ដើម្បីធានាបាននូវសុវត្ថិភាពទាំងអស់គ្នា។

ដោយ៖ Stince

Related Articles