We TV Cambodia

ក្នុងរយៈពេល៥ថ្ងៃនេះ ភ្ញៀវទេសចរជិត១២ម៉ឺននាក់បានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ

ក្នុងរយៈពេល៥ថ្ងៃនេះ ភ្ញៀវទេសចរជិត១២ម៉ឺននាក់បានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្នងឱកាសឈប់សម្រាកសងថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ ពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរ ទៅលេងខេត្តព្រះសីហនុ សរុបប្រមាណ ១១៦,៥២៩នាក់ ក្នុងនោះ ភ្ញៀវជាតិប្រមាណ ១១១,៦៥១​នាក់ ស្មើនឹង៩៥,៤៤% ភ្ញៀវអន្តរជាតិប្រមាណ៤,៨៧៨នាក់ ស្មើនឹង​៤,៣៦%។

លោក តាំង សុចិត្រ គ្រឹស្នា ប្រធានមន្ទីទេសចរណ៏ ខេត្តព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរកម្សាន្ដតាមបណ្តាកោះនានាសរុបប្រមាណ ៣,៧៥២នាក់ ក្នុងនោះ ភ្ញៀវជាតិប្រមាណ ២,៧១០នាក់ ស្មើនឹង៧២,២៣% រីឯភ្ញៀវអន្តរជាតិប្រមាណនាក់ ១,០៤២នាក់ ស្មើនឹង ២៧,៧៧%។ ភ្ញៀវកម្សាន្តតាមរណីយដ្ឋាននានាក្នុងខេត្តមានភ្ញៀវ សរុប​២២,១៤៦នាក់ ក្នុងនោះ ភ្ញៀវជាតិ ២១,០៧៣នាក់ ស្មើនឹង៩៥,១៥% ភ្ញៀវអន្តរជាតិ ១,០៧៣នាក់ ស្មើនឹង៤,៨៥% ។ចំណែកឯភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនានាសរុប​៨៨,៧១០​នាក់ ក្នុងនោះ ភ្ញៀវជាតិ ៨៦,៩២៧នាក់ ស្មើនឹង៩៧,៩៩% ភ្ញៀអន្តរជាតិ ១,៧៨៣នាក់ ស្មើនឹង២,០១%។

ទន្ទឹមនឹងមានការ ងើបឡើងវិញនូវបរិមាណភ្ញៀវទេសចរណ៍ ផ្នែកមន្ទីទេសចរណ៍បានចុះត្រួតពិនិត្យណែ​រ​នាំ និង ជំរុញឲ្យភ្ញៀវទេសចរក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្ម ទេសចរណ៍រួមទាំងភ្ញៀវនៅតាមឆ្នេរអោយចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង ៦ ដែលក្រសួងទេសចរណ៏បានដាក់ចុះក្នុងការទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងបានសហការជាមួយនគរបាលទេសចរណ៍និងនគរបាលជើងទឹកក្នុងការត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ និងពោងដល់ភ្ញៀវទៅកម្សាន្តនៅកោះនានា។

ចំពោះបញ្ហាប្រឈមវិញ លោកប្រធានមន្ទីទេសចរណ៏ ខេត្តព្រះសីហនុ បានអះអាងថា ភ្ញៀវទេសចរភាគច្រើនមិនសូវ យកចិត្តទុកដាក់ប្រើប្រាស់ម៉ាស និង រក្សាគំលាតអោយបានត្រឹមត្រូវ។ អាជីវកម្មមួយចំនួនមិនបានយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង ៦ដែលក្រសួង ទេសចរណ៍បានដាក់ចុះក្នុងការទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ ឯការចូលរួមទុកដាក់សំរាម​ និង សំអាតបរិស្ថានអនាម័យនូវពុំទាន់បានល្អប្រសើរនៅឡើយ។

ដោយ៖ Stince

ប្រភព៖ ក្រសួងព័ត៌មាន

Related Articles