We TV Cambodia

ក្នុងមួយថ្ងៃ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ – កំពង់សោម បាន ៦០០ ទៅ ៧០០ ម៉ែត្រ

ក្នុងមួយថ្ងៃ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ – កំពង់សោម បាន ៦០០ ទៅ ៧០០ ម៉ែត្រ

កម្ពុជា​កំពុងតែស្រាក់ស្រាំយ៉ាងខ្លាំង នឹងគម្រោងអភិវឌ្ឃន៍ ផ្លូវល្បឿនលឿនពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្ដព្រះសីហនុ។ មកទល់ពេលនេះ ដំណើរនៃការសាងសង់ នៅតែបន្ដជាធម្មតា បើទោះបីជាប្រទេសស្ថិតក្នុង ដំណាក់កាល ញាំញីដោយ មេរោគកូវីដ ១៩ក៏ដោយ។ ផ្អែកតាមការបង្ហោះផ្សាយដោយផ្ទាល់ពី ផេកហ្វេសប៊ុក ផ្លូវការឈ្មោះថា “ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ” បានឲ្យដឹងថា ស្ថិតក្នុងដំណាក់កាលពេលនេះ ចរន្ដនៃការសាងសង់ ផ្លូវល្បឿនលឿនមួយនេះ អាចមានលទ្ធភាព សាងសង់បានចម្ងាយ ៦០០ ទៅ ៧០០ ម៉ែត្រក្នុងមួយថ្ងៃ ដោយស្ថានភាពផ្លូវត្រូវបាន អនុម័តនូវ បច្ចេកវិទ្យាថ្មី សំណង់ក្រាលត្រួតពីរជាន់បន្តលើគ្នា។ លើពីនេះទៅទៀត ផ្អែកតាមផែនការគម្រោងត្រូវបានកំណត់ ថា សំណង់ផ្លូវមួយខ្សែនេះនឹង អាចឲ្យប្រជាជនកម្ពុជាបានធ្វើដំណើរនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

ទស្សនារូបភាពខាងក្រោម៖

ដោយ៖ Stince

ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ

Related Articles