
ក្នុងមួយថ្ងៃៗខេត្តព្រះវិហារអាចមានសមត្ថភាពផ្គត់ផ្គង់ចេកណាំវ៉ាជាង ១០០តោនទៅកាន់ទីផ្សារ ដើម្បីបំពេញតម្រូវការសម្រាប់អ្នកបរិភោគ និងអ្នកកម្មង់យកទៅកែច្នៃ ខណៈដែលការនាំចូលត្រូវបានផ្អាកស្ទើរតែទាំងស្រុង។

លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងមួយថ្ងៃខេត្តព្រះវិហារអាចនាំផ្លែចេកណាំវ៉ាចេញចំនួន ២០រថយន្តធំ ស្មើនឹង ១០០តោន មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ពិសេសខេត្តសៀមរាមផ្តាល់តែម្ដង។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ដោយសារតែសណ្ឋានដីមានភាពអំណោយផល និងសម្បូរទៅដោយជីជាតិ។ ក្រៅពីដំណាំចេក ខេត្តព្រះវិហារក៏មានដំណាំដែលមានសក្តានុពលជាច្រើនទៀតផងដែរដូចជា ដំឡូងមី ស្រូវ ស្វាយចន្ទីរ ម្រេច និងល្ពៅដែលដាំ

ដុះលើផ្ទៃដីរហូតដល់ជាង ៨ម៉ឺនហិកតា។
សូមបញ្ជាក់ថា ខេត្តព្រះវិហារមានផ្ទៃដីដាំចេកសរុបជាង ១ម៉ឺនហិកតាលើស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកសង្គមថ្មី។
អត្ថបទដោយ៖ Nevin
