We TV Cambodia

ក្នុងមួយឆ្នាំៗ ខេត្តត្បូងឃ្មុំបាននាំចេញដំឡូងមីទៅកាន់ទីផ្សារអន្តរជាតិជាង ១លានតោន

ក្នុងមួយឆ្នាំៗ ខេត្តត្បូងឃ្មុំបាននាំចេញដំឡូងមីទៅកាន់ទីផ្សារអន្តរជាតិជាង ១លានតោន

ក្នុងមួយឆ្នាំៗ ខេត្តត្បូងឃ្មុំបាននាំចេញដំឡូងប្រមាណ ១លានតោនទៅកាន់ទីផ្សារអន្តរជាតិ ខណៈទីផ្សារក្រៅប្រទេសកំពុងមានតម្រូវការខ្លាំង។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានប្រាប់ឱ្យដឹងថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំដុះដំឡូងមីចំនួន៥ម៉ឺនហិកតា ដែលអាចឆ្លើយតបបានយ៉ាងប្រសើរសម្រាប់តម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ ហើយប្រជាពលរដ្ឋពេញនិយមលក់ដំឡូងមីសើម ដោយសារវាមិនពិបាកកែឆ្នៃ ដោយក្នុង ១គីឡូក្រាមលក់បានតម្លៃពី៣៤០រៀល ទៅ៣៥០រៀល។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ទិន្នផលដំឡូងមីរាល់ឆ្នាំក្នុងខេត្តត្បូងឃ្មុំទទួលបានក្នុងរង្វង់ ១លានតោន ហើយចំពោះបញ្ហាទីផ្សារ គឺអត់អីទេ ដោយដំឡូងមីទាំងអស់ត្រូវបានលក់ចេញក្នុងលក្ខណៈជាដំឡូងសើមស្ទើរតែទាំងអស់តែម្ដង។


សូមបញ្ជាក់ថា ដំឡូងមីជាដំណាំមួយប្រភេទ ដែលអាចដាំដុះនៅតំបន់មានអាកាសធាតុក្តៅហើយសើម មានពន្លឺ ហើយសម្រាប់ការលូតលាស់ គឺដីល្បាយខ្សាច់ធូរ ច្រោះទឹកល្អ និងមានជីជាតិ។ ដំឡូងមី អាចបរិភោគជំនួសបាយបាន និងអាចច្នៃយកម្សៅដំឡូងមីធ្វើជានំបុ័ងបានផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles