We TV Cambodia

ក្នុងពេលឆាប់ៗខាងមុខ ខេត្ដកំពត នឹងមានឆ្នេសមុទ្រផ្ទាល់ខ្លួន ប្រវែង២ គ.ម ក្នុងស្រុកទឹកឈូ

ក្នុងពេលឆាប់ៗខាងមុខ ខេត្ដកំពត នឹងមានឆ្នេសមុទ្រផ្ទាល់ខ្លួន ប្រវែង២ គ.ម ក្នុងស្រុកទឹកឈូ

គម្រោងអភិវឌ្ឈន៍ ឆ្នេរខ្សាច់ទេសចរណ៍កម្សាន្ដប្រវែង ២គីឡូម៉ែត្រ ក្នុងស្រុកទឹកឈូ  ខេត្ដកំពត ទំនងនឹងមិនយូរទៀតនោះទេខណៈដែល រដ្ឋបាលខេត្តកំពត កំពុងជំរុញអោយក្រុមហ៊ុនឯកជន ពន្លឿនអោយបានឆាប់បំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ។ នេះបើយោងតាម ការលើកឡើង ក្នុងកិច្ចពិភាក្សាត្រូវបានធ្វើឡើង កាលពីថ្ងៃទី៣ សីហា ក្រោមវត្តមានរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និង តំណាងក្រុមហ៊ុន អាយ ជី ប៊ី Cambodia Co Ltd ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សាយ ស៊ីណុល បានឲ្យដឹងថា ឆ្នេរថ្មីនេះ ជាជំហានដំបូងនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែលជាឆ្នេរវែង មានប្រវែងជាង ២​ពាន់​​ម៉ែត្រ នៅស្រុកទឹកឈូ ហើយត្រូវធ្វើដំណើរ​ចម្ងាយប្រមាណជា ៨គម ពីក្រុងកំពត។​ លោកបន្តថា ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍច្រើនដែលអូសបន្លាយពេលយូរ តែអ្វីដែលសំខាន់គឺចង់ជំរុញ ធ្វើតែឆ្នេរខ្សាច់សិន កុំឲ្យប៉ះពាល់គម្រោងផ្សេងៗទៀត។

ដោយ៖ Stince

Related Articles