We TV Cambodia

ក្នុងនាមជាសហគ្រិនជោគជ័យ ត្រូវមានលក្ខណៈម្ដេចខ្លះ?

ក្នុងនាមជាសហគ្រិនជោគជ័យ ត្រូវមានលក្ខណៈម្ដេចខ្លះ?
ប្រភព៖អុីធឺណេត

ដោយ៖ពេជ្រ

ជាការពិតណាស់ ភាពជាសហគ្រិនមិនមែនជារឿងងាយស្រួលនោះទេ។ វាតម្រូវឱ្យបុគ្គលនោះមានវិន័យផ្ទាល់ខ្លួន និងភាពជឿជាក់គ្រប់ពេលដែលបំពេញការងា ឬកិច្ចការផ្សេងៗ។ សម្រាប់បុគ្គលបែបនេះភាពជាសហគ្រិនគឺ ជាការងារដែលមានជីវភាពរស់នៅនិងជាអត្តសញ្ញាណដ៏ល្អក្នុងសង្គមជាតិ។ មធ្យោបាយតែមួយគត់ដែលពួកគេទទួលបានភាពជោគជ័យគឺការកំណត់យកទម្លាប់ជាគោលការណ៍អនុវត្តខ្ជាប់ខ្ជួន។

សហគ្រិនតែងតែមានផែនការសម្រាប់ថ្ងៃបន្ទាប់របស់ពួកគេ​ ហើយតាមវិធីមួយពួកគេចាប់ផ្តើមគិតនៅពេលព្រឹក។ ការណ៍នេះ ផ្តល់ឱ្យពួកគេនូវគោលបំណង ដែលធ្វើឱ្យពេលថ្ងៃរបស់ពួកគេកាន់តែមានប្រសិទ្ធិភាព។ វាផ្តល់ឱ្យពួកគេនូវទស្សនៈ នៃអ្វីដែលថ្ងៃស្អែករបស់ពួកគេនឹងកើតមាន ដូច្នេះពួកគេទទួលបានឱកាសដើម្បីកំណត់អាទិភាពបញ្ជីការងារត្រូវធ្វើរបស់ពួកគេ។

ក្នុងនោះផងដែរ ដើម្បីបង្កើតការផ្តោតអារម្មណ៍ឱ្យបានត្រឹមត្រូវលើថ្ងៃទាំងមូល សហគ្រិនផ្តោតលើការធ្វើសមាធិ និងការគោរពនៅពេលចាប់ផ្តើមធ្វើអ្វីមួយជារៀងរាល់ថ្ងៃ។ នេះអាចជួយឱ្យពួកគេធ្វើការងារប្រកបដោយប្រសិទ្ធភាពនិងផ្តល់ឱ្យពួកគេនូវថាមពលនិងពេលវេលាឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ សហគ្រិនគួរតែស្វែងរកអាហារូបត្ថម្ភដែលមានសុខភាពល្អដើម្បីបំពេញបន្ថែមរាងកាយរបស់ពួកគេ។ ការធ្វើបែបនេះជួយឱ្យពួកគេមានភាពសកម្មពេញមួយថ្ងៃនិងធ្វើការងារប្រកបដោយប្រសិទ្ធភាព។

នៅក្នុងបទសម្ភាសន៍ជាច្រើន សហគ្រិនដែលទទួលបានជោគជ័យបានបង្ហាញថាមធ្យោបាយដ៏អស្ចារ្យបំផុតដើម្បីទទួលបានថាមពល គឺចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយភាពវិជ្ជមាន។ នៅពេលអ្នកមានភាពវិជ្ជមានវាបន្ថយកម្រិតនៃភាពតានតឹងនិងជួយអ្នកមើលឃើញភាពជោគជ័យរបស់អ្នកនៅក្នុងជីវិត។

អ្វីដែលពិសេសនោះ គឺការកំណត់គោលដៅជាក់លាក់អាចទទួលយកបាន និងទាន់ពេលវេលា។ ការកំណត់គោលដៅឆ្លាត គឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យសំរាប់សហគ្រិន។

ដូចនេះ ក្នុងការទទួលបានភាពជោគជ័យសហគ្រិនគួរតែមានភាពកំណត់ផែនការទាំងនេះច្បាស់លាស់៕

Related Articles