We TV Cambodia

ក្នុងនាមជាសហគ្រិនជោគជ័យគួរតែមានលក្ខណៈសម្បត្តិទាំងទាំងនេះ

ប្រភព៖អុីនធឺណេត

ដោយ៖ស្រីពេជ្រ

ទម្រាំក្លាយជាសហគ្រិនជោគជ័យមួយរូប អ្នកប្រាកដជាធ្លាប់ជួបរឿងរ៉ាវបរាជ័យមិនតិចទេ ហើយក៏មានធាតុផ្សំជាច្រើនដែរ ដែលជួយជម្រុញអ្នកមកដល់ចំណុចកំពូលនៅក្នុងវិស័យការងាររកស៊ីជាដើម។ក្នុងនោះដែរ ក៏មានចំណុចមួយចំនួនដែលអ្នកគួរដឹងបន្ថែម៖

.ភាពអត់ធ្មត់

ជាធម្មតាការងារណាក៏ដោយក៏មានឧបសគ្គដែរ តែអ្វីដែលសំខាន់តើអ្នកអាចប្រឈមនឹងដោះស្រាយបញ្ហាទាំងនោះបានកម្រិតណា ក្នុងន័យនេះយើងអាចហៅថាភាពអត់ធ្មត់។ ភាពអត់ធ្មត់នេះគឺជាលក្ខណៈសម្បត្តិមួយដែលក្នុងនាមអ្នកជាសហគ្រិនគួរតែមាន ព្រោះថាវាជួយអ្នកអោយចេះគ្រប់គ្រងចិត្ត គ្រប់គ្រងអារម្មណ៍។

.មានអ្នកលើកទឹកចិត្ត

ដូចជាបុគ្គលទូទៅដែរ ក្នុងនាមជាសហគ្រិនម្នាក់ក៏ត្រូវការមនុស្សយល់ចិត្តនៅក្នុងជីវិត ដូចជាគ្រួសារ មិត្តភក្ភិ​និងក្រុមការងារជាដើម ដើម្បីលើកទឹកចិត្តនៅពេលដែលជួបបញ្ហា។ ដូចនេះ អ្នកគួរកសាងមិត្តភាពរឹងមាំពីមនុស្សជុំវិញខ្លួននិងអាចទុកចិត្តបាន ដើម្បីនិងស្វែងរកជំនួយពេលអ្នកត្រូវការ ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍ផងដែរ។​

.មានគោលដៅច្បាស់លាស់

សហគ្រិនជោគជ័យ មិនមែនជាបុគ្គលដែលមានភាពស្ពឹកឬខ្ជិលច្រអូសក្នុងការងារទេ ហើយក៏មិនមែនជាបុគ្គលដែលមិនមានគោលដៅច្បាស់លាស់ដែរ។ ដូច្នេះ នៅពេលដែលអ្នកមានគោលជំហរច្បាស់លាស់ នោះអ្នកនឹងបង្កើនទំនុកចិត្តកាន់តែរឹងមាំនៅពេលប្រឈមនឹងបញ្ហានានា។មិនតែប៉ុណ្ណោះអ្នកនឹងមានអាកប្បកិរិយាវិជ្ជមានខណៈពេលដែលដោះស្រាយបញ្ហា ព្រោះថាមនុស្សដែលទទួលបានភាពជោគជ័យតែងតែរក្សាអាកប្បកិរិយាវិជ្ជមានជានិច្ច។

.ការកសាងទំនុកចិត្តលើខ្លួនឯង

ការកសាងទំនុកចិត្តលើខ្លួនឯងជារឿងមួយក៏ចាំបាច់សម្រាប់អ្នក មិនថាអ្នកនៅទីណា មិនថាអ្នកជយបបញ្ហាអ្វីទេ នៅពេលដែលអ្នកមានភាពជឿជាក់លើខ្លួនឯងហើយ នោះអ្នកនឹងសម្រេចការងារដោយជោគច័យ។ មួយវិញទៀត គឺត្រូវចេះប្រើប្រាស់បទពិសោធន៍ជីវិតទាំងថ្មីទាំងចាស់ដើម្បីបញ្ចៀសភាពខុសឆ្គងទាំងឡាយ ដើម្បីកាន់តែមានទំនុកចិត្តមួយកម្រិតទៀត៕

Related Articles