
ដោយ៖ស្រីពេជ្រ
មនុស្សគ្រប់គ្នាតែងចង់ក្លាយជាអ្នកមាន ហើយអ្នកដែលនិយាយថាពួកគេមិនចង់មាន ច្រើនតែនិយាយភូតភរឬងប់ងល់នឹងអបិយជំនឿ។ ជាការពិតណាស់ ផ្នត់គំនិតរបស់ពួកគេជាអ្នកកំណត់ភាពសម្បូរបែបនៃទ្រព្យសម្បត្តិដែលពួកគេអាចមាន។ ព្រោះការគិតបែបវិជ្ជមានជាកត្តាលីករលើកទឹកចិត្តឱ្យអ្នកមានភាពជឿជាក់ និងហ៊ានសាកល្បងដើម្បីភាពជោគជ័យ។
១.ការសម្រេចចិត្តដោយផ្អែកលើភាពភ័យខ្លាច៖
មូលហេតុធំបំផុតមួយ ដែលធ្វើឱ្យអ្នកក្រគឺការសម្រេចចិត្តស្ទាក់ស្ទើរ។ អ្នកដែលគេហ៊ានប្រឈមនឹងបញ្ហា ឬហានិភ័យគឺគេមានឱកាសច្រើនជាងអ្នកដែលដេកឱបដៃចាំមើលលទ្ធផល។
២.គ្មានផែនការ៖
នៅពេលដែលអ្នកមិនមានផែនការច្បាស់លាស់ ដើម្បីសម្រេចផែនការជីវិត នោះអ្នកមិនអាចងើបរួចពីភាពក្រីក្របានឡើយ ម្យ៉ាងវិញទៀតអ្នកមិនអាចទៅដល់គោលដៅដោយមិនមានផែនការច្បាស់លាស់បានទេ។ ទោះបីយុវវ័យជាវ័យដែលត្រូវរងបន្ទុកច្រើនទាំងការរៀនសូត្រ ទាំងបញ្ហាគ្រួសារ និងស្នេហាជាដើម តែអ្នកក៏ពុំគួរប្រហែស មិនគិតគូរពីផែនការជីវិតដែរ ដៅអ្វីដែលអ្នកចង់បាន ហើយតម្រង់ទិសទៅរកវា នោះអ្នកនឹងមិនងាប់ក្រឡានៅតែក្រមួយជីវិតទេ។
៣.បានតែទ្រឺស្ដី៖
ទោះបីជាអ្នកមានទំនុកចិត្តនិងផែនការ តែបានតែទ្រឹស្ដី ហើយមិនផ្ដើមអនុវត្តទេនោះ អ្នកមិនអាចនាំមកនូវការផ្លាស់ប្តូរណាមួយនៅក្នុងជីវិតរបស់អ្នកទេ។ អ្នកប្រហែលជាខ្លាចនឹងភាពក្រ តែអ្វីដែលខ្លាចជាងភាពក្រីក្រទៀតនោះ គឺការកុហកខ្លួនឯង ការមិនផ្លាស់ប្ដូរខ្លួនឯង។
៤.រាប់អានមនុស្សខុស៖
អាចនិយាយបានថា មិត្តភក្ភិឬមនុស្សជុំវិញក៏អាចជាចំណែកដែលជួយជម្រុញអ្នកឱ្យជោគជ័យដែរ ក៏ប៉ុន្តែពួកគេក៏អាចបំផ្លាញអ្នកដែរ ប្រសិនណាបើអ្នករាបអានមនុស្សខុស។ អ្នកគួរបង្វែរមកសេពគប់មនុស្សណាដែលស្វះស្វែងរៀនសូត្រ អ្នកណាដែលមានគោលដៅជិវិតច្បាស់លាស់ ព្រោះអ្នកអាចរៀនសូត្រពីគេ មកអភិវឌ្ឍខ្លូនអ្នកបាន៕
