We TV Cambodia

ក្នុងថ្ងៃឈប់សម្រាកថ្ងៃទី២ ខេត្តសៀមរាប និងកំពតមានភ្ញៀវទេសចរទៅលេងច្រើនជាងគេ

ក្នុងថ្ងៃឈប់សម្រាកថ្ងៃទី២ ខេត្តសៀមរាប និងកំពតមានភ្ញៀវទេសចរទៅលេងច្រើនជាងគេ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ២៧៧,០៧៨នាក់ កើនឡើង ១៨.៧៥% ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៧៧០នាក់។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន ខេត្តសៀមរាបមានចំនួន ៤៤,៣៦៤នាក, ខេត្តកំពតមានចំនួន ៣៩,៩៨៣នាក់,ខេត្តបាត់ដំបងមានចំនួន ២៦,៩៨៧នាក់ ,ខេត្តកែបមានចំនួន ២៣,២២៩នាក់, ខេត្តព្រះសីហនុមានចំនួន ២៣,១៤៩នាក់, ខេត្តរតនគិរីមានចំនួន ១៤,២៩៤នាក់,ខេត្តព្រះវិហារមានចំនួន ១២,៤៣០នាក់ និង ខេត្តមណ្ឌលគិរីមានចំនួន ១០,២៥៤នាក់។


ទន្ទឹមនឹងនោះ ការទប់ស្កាត់ជំងឺកូវីដ មានស្តង់របស់ក្រុមគ្រូពេទ្យសង្រ្គោះបឋម សម្រាប់វាស់កម្តៅ បាញ់អាល់កុលលាងដៃជូនភ្ញៀវទេសចរ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ រីឯសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕

 

Related Articles