ដោយ៖ពេជ្រ
ថៃ៖ ក្នុងឆ្នំា២០២២ ខាងមុខថៃត្រៀមទទួលតំណែងជាប្រធាន APEC ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
ប្រទេសថៃនឹងត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៃក្រុមប្រទេសសំខាន់ (AFG) ជាលើកដំបូង ខណៈដែលប្រទេសនេះកំពុងត្រៀមខ្លួនធ្វើជាប្រធាន APEC នៅឆ្នាំ ២០២២ ។កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការពិភាក្សារបស់ខ្លួនអំពីការធ្វើបែបឌីជីថល បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។
អគ្គនាយកនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចអន្តរជាតិថៃ លោក Cherdchai Chaivaivid បានឱ្យដឹងថា ក្នុងកិច្ចពិភាក្សានេះ សមាជិក AFG បានឯកភាពគ្នាថា ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនានាដែលរួមមានការសម្របខ្លួនទៅនឹង «សភាពការណ៍ធម្មតាថ្មី» និងបរិស្ថានពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន ដែលកើតឡើងដោយការបង្កើនភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។
លោកមានប្រសាសន៍ថា មានលទ្ធភាពដែលអាចកើតមានឡើងនូវការប្រកួតប្រជែងភូមិសាស្ត្រ បច្ចេកវិទ្យា «លទ្ធិជាតិនិយមថ្មី» នឹងកើនឡើង ហើយវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏នឹងកើតឡើងដែរ ដោយកិច្ចប្រជុំ AFG ក៏បានពិភាក្សាផងដែរអំពីវិធីដើម្បីទាញយកការធ្វើបែបឌីជីថល ខណៈដែលការគ្រប់គ្រងបញ្ហាប្រឈមដែលបង្កឡើងដោយបច្ចេកវិទ្យារំខាន។ ក្រុមនេះបានកត់សម្គាល់អំពីភាពចាំបាច់ដើម្បីធានាថា ប្រជាជន និងសង្គម គឺត្រៀមខ្លួនជាស្រេចនាពេលអនាគត។
សូមជម្រាបជូនថា ចំពោះជំងឺកូវីដ១៩បានជួយពន្លឿនការធ្វើការបែបបឌីជីថល និងការស្រូបយកបច្ចេកវិទ្យាឌីជីថល ដែលបានជួយអភិវឌ្ឍសេដ្ឋកិច្ច ហើយថៃគួរតែបន្តចូលរួម និងជាផ្នែកមួយនៃដំណើរការបង្កើតច្បាប់ដែលនឹងគ្រប់គ្រងសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ ដោយឡែក កម្មវិធីAPEC គឺជាប្លុកសេដ្ឋកិច្ចក្នុងតំបន់ធំជាងគេបំផុតនៅលើពិភពលោកដែលតំណាងឱ្យ ៦០ភាគរយនៃ GDP របស់ពិភពលោកនៅក្នុងឆ្នាំ ២០១៨ ៕
(ប្រភព VNA,AKP)