We TV Cambodia

ក្នុងឆ្នាំ២០២០ ស្រុកស្អាងផលិតបន្លែកើនឡើង «៥ ១៦៩ ហិកតា»

ក្នុងឆ្នាំ២០២០ ស្រុកស្អាងផលិតបន្លែកើនឡើង «៥ ១៦៩ ហិកតា»

ដោយ៖រដ្ឋ ស្រីពេជ្រ

កណ្ដាល៖  ក្នុងឆ្នាំ២០២០ ស្រុកស្អាងផលិតបន្លែកើនឡើង «៥ ១៦៩ ហិកតា»។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ

តាមរយៈគម្រោងជំរុញផលិតកម្មស្បៀង (BFP) ពីឆ្នាំ២០១៧ ដល់ ២០១៩ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងគម្រោងផ្សេងៗទៀត ដោយផ្តោតសំខាន់លើជំរុញកំណើនផលិតកម្មបន្លែនៅតំបន់ដែលមានសក្តានុពល ផ្សារភ្ជាប់ទៅនឹងទីផ្សារ ។

លោកវេង សាខុន បានឱ្យដឹងថា ផលិតកម្មបន្លែនៅក្នុងស្រុកស្អាងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅក្នុងឆ្នាំ២០២០ នេះស្រុកស្អាង ការផលិតបន្លែ មាននិន្នាការកើនឡើង ៥ ១៦៩ ហិកតា ហើយទទួលបានបរិមាណផលចំនួនប្រមាណជា ៤២ ១៧៦ តោន ក្នុងមួយឆ្នាំ ស្មើនឹង ១១៥,៥៥ តោន/ថ្ងៃ ដោយមានកិច្ចសន្យាប្រមូលទិញ និង ផ្តល់ធាតុចូល ចំនួន ៣០ កិច្ចសន្យា តាមរយះ ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ (NAV) ក្រុមហ៊ុនមាសបៃតង, ក្រុមហ៊ុនស៊ី ជេ(CJ), ក្រុមហ៊ុនអ៊ី អេ ស៊ី(EAC), ក្រុមហ៊ុនស្ពៃរំដេង, ក្រុមហ៊ុនសួនធម្មជាតិ(NG), ក្រុមហ៊ុនប៉ៃតងស្រស់, ក្រុមហ៊ុនក្នុងស្រុក និង ក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្ម មួយចំនួនទៀត ។

បច្ចុប្បន្ន នៅក្នុងស្រុកស្អាងមានសហគមន៍កសិកម្ម ចំនួន ១២ បណ្តុំអាជីវកម្មចំនួន ៣៥ បណ្តុំ ក្នុងនោះមានសហគមន៍ចំនួន ៥ និងបណ្តុំអាជីវកម្មចំនួន ១៨ បណ្តុំកំពុងធ្វើការងារពាក់ពន្ធ័ទៅផលិតកម្មបន្លែ សុវតិភាព ( GAP និង បន្លែសរីរាង្គ ស្តង់ដា PGS ) ។

ក្រុមហ៊ុន ដែលបានសហការ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ជាមួយសហគមន៍ បណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ដោយបានយកផលិតផលធ្វើតេស្ត នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព រួមមានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ (NAV) ,ក្រុមហ៊ុនមាសបៃតង, ក្រុមហ៊ុនស៊ី ជេ(CJ), ក្រុមហ៊ុនអ៊ី អេ ស៊ី(EAC), ក្រុមហ៊ុនស្ពៃរំដេង, ក្រុមហ៊ុនសួនធម្មជាតិ(NG), ក្រុមហ៊ុនដាវណ្ណ , ក្រុមហ៊ុន REMEC ក្រុមហ៊ុនប៉ៃតងស្រស់,ផ្សារ UrBIO .. .។

សូមជម្រាបជូនថា បន្លែដែលចេញពីស្រុកស្អាងត្រូវបាននាំចូលទីផ្សារនៅរាជធានីភ្នំពេញ ផ្សារទំនើប និងហាងលក់បន្លែនានា ផ្សារចុងសប្តាហ៍ក្រុងតាខ្មៅ និងនាំចេញទៅបណ្តាខេត្តផ្សេងៗផងដែរ ៕

 

Related Articles