We TV Cambodia

ក្នុងឆ្នាំ២០២០ សហគមន៍តំបន់ការពារធម្មជាតិអរបួនលើ រកចំណូលពីការប្រមូលអនុផលព្រៃឈើចំនួន ៣២១ លានរៀល

ក្នុងឆ្នាំ២០២០ សហគមន៍តំបន់ការពារធម្មជាតិអរបួនលើ រកចំណូលពីការប្រមូលអនុផលព្រៃឈើចំនួន ៣២១ លានរៀល

ដោយ៖ពេជ្រ

ក្នុងឆ្នាំ២០២០ កន្លងទៅ សហគមន៍តំបន់ការពារធម្មជាតិអរបួនលើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី អាចរកប្រាក់ចំណូលបានមកពីការប្រមូលអនុផលព្រៃឈើចំនួន ៣២១ លានរៀល ឬស្មើនឹងជាង ៨ម៉ឺនដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ អនុផលព្រៃឈើទាំងនោះរួមមានដូចជាទឹកឃ្មុំ ផ្សិតប៉ក់ ផ្សិតក្ងោក ជ័រចុង គ្រាប់ស្លែង ផ្សិតកញ្ជោ បន្លែបង្ការផ្សេងទៀត។ សហគមន៍តំបន់ការពារធម្មជាតិបានចូលរួមយ៉ាងសំខាន់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *