ដោយ៖ពេជ្រ
បើតាមប្រភពពីវេបសាយព័ត៌មាន VNA បានឱ្យដឹងថា តាមរយៈទិន្នន័យផ្លូវការ ដែលបានបង្ហាញកាលពីថ្ងៃទី ២៨ ខែធ្នូ ជាខែទី ២ នៃការទទួលភ្ញៀវទេសចររយៈពេលយូរ ចាប់តាំងពីការហាមឃាត់ត្រូវបានដាក់ចេញកាលពីខែមេសា ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ថាប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣.០៦៥នាក់នៅក្នុងខែវិច្ឆិកា។
បន្ថែមពីនេះ បើទោះបីជាប្រទេសនេះកំពុងបើកទ្វារទទួលភ្ញៀវទេសចរជាបណ្តើរៗឡើងវិញ និងផ្តល់នូវការលើកទឹកចិត្តក្នុងការជំរុញការធ្វើដំណើរក្នុងស្រុកក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចដែលជំរុញដោយវិស័យទេសចរណ៍របស់ខ្លួនកំពុងត្រូវបានរារាំងដោយការផ្ទុះឡើងថ្មីមួយដែលត្រូវបានរកឃើញកាលពី ១០ថ្ងៃមុនដែលបានឆ្លងដល់មនុស្សជាង ១.៦០០នាក់នៅទូទាំងខេត្តចំនួន ៤៣ ។
សូមជម្រាបជូនថា កាលពីឆ្នាំមុន ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរប្រមាណជិត ៤០លាននាក់ ដែលបានចំណូល ១,៩១ទ្រីលានបាត (៦៣ប៊ីលានដុល្លារអាម៉េរិក) ឬប្រមាណ ១១,៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន៕
