We TV Cambodia

ក្នុងខែធ្នូនេះ CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន៣១គម្រោង សរុបទុនវិនិយោគប្រមាណ២ពាន់លានដុល្លារ

ក្នុងខែធ្នូនេះ CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន៣១គម្រោង សរុបទុនវិនិយោគប្រមាណ២ពាន់លានដុល្លារ
រូបភាពឯកសារ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែធ្នូចុងឆ្នាំ២០១៩នេះ មានគម្រោងវិនិយោគថ្មីចំនួន៣១គម្រោង ត្រូវបានអនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា សរុបទុនវិនិយោគសរុបជាង២ពាន់លានដុល្លារអាមេរិក។

គម្រោងដែលក្រុមបឹ្រក្សាអភិវឌ្ឍន៍បានអនុម័តសុទ្ធសឹងតែបង្កើនការងារបានជាច្រើនដល់ប្រជាពលរដ្ឋដោយសរុបគម្រោងទាំង៣១បានផ្តល់ការងាជូនប្រជាពរលដ្ឋចំនួន

គម្រោងវិនិយោគថ្មីៗទាំង៣១នោះរួមមាន៖

១៖ ក្រុមហ៊ុន SCHNEITEC POWER CO., LTD គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។

២៖ ក្រុមហ៊ុន SCHNEITEC INFINITE CO., LTD គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

៣៖ ក្រុមហ៊ុន DE HEUS TMH CO., LTD គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។

៤៖ ក្រុមហ៊ុន MILLPLAN INDUSTRIES (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈ អេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក I-J ផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។

៥៖ ក្រុមហ៊ុន FHL INDUSTRIES CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿង អេឡិចត្រូនិកគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង៉ស្ពឺ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៤កន្លែង។

៦៖ ក្រុមហ៊ុន CXD INDUSTRY CO.,LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តគ្រប់ប្រភេទ និងគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខាផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។

៧៖ ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. គម្រោងសាងសង់ផ្សារទំនើប មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២៨៩.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។

៨៖ ក្រុមហ៊ុន XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១,៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៥០៩កន្លែង។

៩៖ ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១,៦០០ units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងវិនិយោគស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ «លើកោះពេជ្រ» មានទុនវិនិយោគប្រមាណ ១,១៨១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦,៣៧០កន្លែង។

១០៖ ក្រុមហ៊ុន KUBON (CAMBODIA) BIOTECHNOLOGY CO.,LTD គម្រោងបង្កើតរោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ ទៅជាវត្ថុធាតុដើមពាក់កណ្តាលសម្រេច «Gelatine Granule» មានទីតាំងវិនិយោគស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៤.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧០កន្លែង។

១១៖ ក្រុមហ៊ុន CHEN BROTHERS LIGHTING CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ផ្លិតទឹកជូតកញ្ចក់រថយន្ត និងតម្រង់ខ្យល់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១.៧១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង។

១២៖ ក្រុមហ៊ុន QUNYOU (CAMBODIA) ELECTRIC APPLIANCE CO., LTD. គម្រោងបង្កើតរោងចក្របង្គុំ និងតម្លើងសម្ភារៈអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៩.០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។

១៣៖ ក្រុមហ៊ុន JIANGSHANG (CAMBODIA) SPORT & STATIONERY CO., LTD. គម្រោងបង្កើតរោងចក្រតំឡើងស៊ុរូបថត និងលាបពណ៌ក្រណាត់ឲ្យរឹង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥កន្លែង។

១៤៖ ក្រុមហ៊ុន KING SHORE GLASS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់, មានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។

១៥៖ ក្រុមហ៊ុន OPTIMUS BUILDING MATERIALS MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤កន្លែង។

១៦៖ ក្រុមហ៊ុន S W J (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភូមិបូរីកម្មករ សង្កាត់ច្បារមន ខណ្ឌច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៥៥កន្លែង។

១៧៖ ក្រុមហ៊ុន LEADING STAR (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៨៨១កន្លែង។

១៨៖ ក្រុមហ៊ុន JAM STAR PACKAGING TECHNOLOGY CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ និងបោះពុម្ពគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង។

១៩៖ ក្រុមហ៊ុន QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៤៤នាក់។

២០៖ ក្រុមហ៊ុន GD NEW SKY LEATHER PRODUCTS CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥០៦នាក់។

២១៖ ក្រុមហ៊ុន TAO AND KIVEN GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៩៨នាក់។

២២៖ ក្រុមហ៊ុន FUJIAN MEILIDA SHOES DEVELOPMENT CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ២៧៨៧ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៨.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៥២៥កន្លែង។

២៣៖ ក្រុមហ៊ុន SHENG RONG ZHI YI (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មចុងយ៉ា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។

២៤៖ ក្រុមហ៊ុន CENTURY CREATION LIGHTING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រ ផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុងគងពិសី ខេត្តកំពង់ស្ពឹ មានទុនវិនិយោគប្រមាណ ៥.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង។

២៥៖ ក្រុមហ៊ុន NINGBO DONGXING (CAMBODIA) ELECTRIC CO., LTD គម្រោងបង្កើតរោងចក្រ ផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៤កន្លែង។

២៦៖ ក្រុមហ៊ុន KAMYUM FOOD (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតនំកញ្ចប់ និងស្ករគ្រាប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧២កន្លែង។

២៧៖ ក្រុមហ៊ុន JIN THAI FONG (CAMBODIA) NEW BUILDING MATERIALS CO., LTD គម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦A ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៤កន្លែង។

២៨៖ ក្រុមហ៊ុន ET SOLAR TECHNOLOGY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៨កន្លែង។

២៩៖ ក្រុមហ៊ុន JINTEK PHOTOVOLTAIC TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨៨កន្លែង។

៣០៖ ក្រុមហ៊ុន CHIP MONG RETAIL CO., LTD គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៨កន្លែង។

៣១៖ ក្រុមហ៊ុន OUTDOOR GEAR (CAMBODIA) CO.,LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០០៩កន្លែង៕

ដោយ៖ ឧត្ដម

Related Articles