We TV Cambodia

ក្នុងខែតុលា គម្រោងវិនិយោគ ១៩ ត្រូវបានអនុម័ត សរុបទុនវិនិយោគជាង $120 លានដុល្លារ បង្កើតការងារ ១២៩៣៤ កន្លែង

ក្នុងខែតុលា គម្រោងវិនិយោគ ១៩ ត្រូវបានអនុម័ត សរុបទុនវិនិយោគជាង $120 លានដុល្លារ បង្កើតការងារ ១២៩៣៤ កន្លែង
រូបថតៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

ដោយៈ ទិន សុខាវុធ

យោង​តាម​ទំព័រ Facebook របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ហៅកាត់​ថា CDC ដែល​ជា​ស្ថាប័ន​មួយ​របស់​រាជរដ្ឋាភិបាល នៅ​ក្នុង​ខែ តុលា ឆ្នាំ ២០១៩ កន្លង​ទៅនេះ គំរោង​វិនិយោគ​ចំនួន ១៩ សរុប​ទុន​វិនិយោគ​ជាង $120 លាន​ដុល្លារ បង្កើត​ការងារ​ចំនួន ១២៩៣៤ កន្លែង ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​នឹង​ CD ។ គំរោង​វិនិយោគ​ទាំងនោះ​រួម​មាន​៖

១៖ ក្រុមហ៊ុន SUNRISE FASHION (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ និងស្រោមពូក ដែលមានទីតាំងវិនិយោគ ស្ថិត​នៅផ្លូវជាតិលេខ៣ ភូមិពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ $3.5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៥៥ កន្លែង។

២៖ ក្រុមហ៊ុន YONG LI HUA DEVELOPMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមដៃ មួក និងកាបូបយួរដៃ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $2.7 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៨ កន្លែង។

៣៖ ក្រុមហ៊ុន GOODMATE (CAMBODIA) HEADWEARS CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មួក កន្សែង និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $2 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤១០ កន្លែង។

៤៖ ក្រុមហ៊ុន GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ $5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤៩១ កន្លែង។

៥៖ ក្រុមហ៊ុន DI SETA (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ (កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៧ សួនឧស្សាហកម្មវឌ្ឍនៈ II ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $8.4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១៤៣ កន្លែង។

៦៖ ក្រុមហ៊ុន M.H.K.Y Manufactures CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ $2.2 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១ កន្លែង។

៧៖ ក្រុមហ៊ុន ZHENG MENG Cosmetics CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៨៦០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $2.4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣ កន្លែង។

៨៖ ក្រុមហ៊ុន BRIDGE INDUSTRY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឲ្យ វិស័យសំណង់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ $2.7 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧១ កន្លែង។

៩៖ ក្រុមហ៊ុន HONGFAXIANG INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងផ្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ $3.9 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៥២៧កន្លែង។

១០៖ ក្រុមហ៊ុន HON CHUAN (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកដបប្លាស្ទីក គំរបដបប្លាស្ទីក និងផ្លាកសញ្ញាបិទលើដបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ ៤៤ ផ្លូវជាតិលេខ៤ ក្រុម៥ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $4.7 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣ កន្លែង។

១១៖ ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ $16.3 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៣៤ កន្លែង។

១២៖ ក្រុមហ៊ុន ANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD គម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ $27.5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៣ កន្លែង។

១៣៖ ក្រុមហ៊ុន Cordy Intelligent Technology (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើអំពីប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំរបស់ម៉ូទ័រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ $1.1 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦ កន្លែង។

១៤៖ ក្រុមហ៊ុន Zhejiang Hengsen Furniture CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន $1.5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦ កន្លែង។

១៥៖ ក្រុមហ៊ុន Great Cabinets (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលទូផ្ទះបាយ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន $3 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥ កន្លែង។

១៦៖ ក្រុមហ៊ុន Gold Sail (Cambodia) Building Materials Manufacturing CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទ្វា និងបង្អួចធ្វើអំពីអាលុយមីញ៉ូម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន $3 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២ កន្លែង។

១៧៖ ក្រុមហ៊ុន Forda (Cambodia) Food CO.,LTD. គម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន $6 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧ កន្លែង។

១៨៖ ក្រុមហ៊ុន Huakang Packaging Technology CO.,LTD. គម្រោងបង្កើតរោងចក្រផលិតថង់ផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន $9.5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៤ កន្លែង។

១៩៖ ក្រុមហ៊ុន F.P.Z Furniture (Cambodia) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន $15 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២៥ កន្លែង៕

Related Articles