We TV Cambodia

ក្នុងកំឡុងពេលវិបត្តកូវីដ ១៩ Samsung រកលុយចំណេញកើនដល់ ៥៨%

ក្នុងកំឡុងពេលវិបត្តកូវីដ ១៩ Samsung រកលុយចំណេញកើនដល់ ៥៨%

Samsung Electronics បាន​បញ្ចេញ​នូវ​សេចក្ដី​ណែនាំ​អំពី​ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ ដោយ​​ក្រុមហ៊ុន​រំពឹង​ថា​នឹង​​​​​មាន​ប្រាក់​ចំណូល​ខ្ទង់​ប្រមាណ ៥៧​ពាន់​លាន​ដុល្លារ​ដែល​អាច​រក​បាន ​ហើយ​ក្នុង​នោះ​មាន​ប្រាក់​ចំណេញ​ប្រមាណ ១០,៦៣​ពាន់​លាន​ដុល្លារ។

ប្រាក់​ចំណូល​រំពឹង​ទុក​នេះ​គឺ​លើស​ពី​ការ​ព្យាករណ៍​របស់​អ្នក​ជំនាញ​ទីផ្សារ ដោយ​សារ​ Samsung អាច​លក់​ចេញ​បាន​ច្រើន​នូវ​គ្រឿង​បរិក្ខារ​​គេហដ្ឋាន, បន្ទះ​ឈីប​ និង​ស្មាតហ្វូន​ជា​ច្រើន។ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩ ឃើញ​ថា​ប្រាក់​ចំណូល​មាន​កំណើន​ ៦,៤៥% ខណៈ​ដែល​ប្រាក់​ចំណេញ​កើន​រហូត​ដល់ ៥៨% ឯណោះ។

ត្បិត​ថា Samsung មិន​បាន​បង្ហាញ​លម្អិត​អំពី​ប្រាក់​ចំណូល​របស់​ខ្លួន ប៉ុន្តែ​គេ​រំពឹង​ថា​អាជីវកម្ម​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​មាន​លទ្ធផល​ល្អ​ដោយ​សារ​​ស្មាតហ្វូន​ Galaxy A Series និង​ Galaxy Note20 Series។ ចំណែក​អាជីវកម្ម​គ្រឿង​បរិក្ខារ​​គេហដ្ឋាន​ក៏​ទំនង​ជា​មាន​លទ្ធផល​ល្អ​ដែរ ដោយ​សារ​តម្រូវ​ការ​​កើន​ឡើង​​ក្រោយ​ពី​​ប្រទេស​ជា​ច្រើន​បាន​​បន្ធូរបន្ថយ​លើ​វិធានការ​បិទ​ខេត្ត​ក្រុង៕​​​​

ប្រែសម្រួល៖ គឹមសួ

Related Articles