We TV Cambodia

ក្នុងកំលុងពេលត្រឹមតែ៥ខែ ដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញម្ទេសស្រស់ ៣ម៉ឺនតោន ចូលទីផ្សារប្រទេសថៃ

ក្នុងកំលុងពេលត្រឹមតែ៥ខែ ដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញម្ទេសស្រស់ ៣ម៉ឺនតោន ចូលទីផ្សារប្រទេសថៃ

កម្ពុជា បាននាំចេញម្ទេសស្រស់ទៅកាន់ទីផ្សារប្រទេសថៃ មានចំនួនជាង ៣ម៉ឺនតោនក្នុងកំលុងពេល ៥ខែចុងក្រោយ ដើមឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយដោយ ផេកហ្វេសប៊ុក ផ្លូវការបស់ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។

ជាលទ្ធផល បានបង្ហាញឲ្យឃើញថា មាននិន្នាកាមានការកើនឡើងជាលំដាប់ ជាក់ស្តែងនៅឆ្នាំ២០១៥ យើងសម្រេចនាំចេញបាន ១ ០០២ តោន, នៅឆ្នាំ២០១៦ សម្រេចបាន ១ ៤៩០ តោន, ឆ្នាំ២០១៧ សម្រេចបាន ១ ៧៥០ តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥ ៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥ ៥១៣ តោន។ ដោយឡែក ក្នុងរយៈពេល ៥ខែ ៥ថ្ងៃ ដើមឆ្នាំ២០២០ នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០ ៨៥២ តោន ។

ដោយ៖ Stince

Related Articles