យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០២ ខែធ្នូនេះបានឲ្យដឹងថា ក្រសួងបានរកឃើញ និងធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាចំនួន ៨,២១២នាក់ហើយ។
ក្នុងចំណោមនោះ វត្ថុសំណាកចំនួន ៧,១៣១នាក់ត្រូវបានក្រសួងធ្វើវិភាគរយចរាល់ហើយ ដោយមានលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន ១៧នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែក វត្ថុសំណាកដែលនៅសល់ ១,០៨១ផ្សេងទៀត នឹងត្រូវបន្តធ្វើវិភាគនៅថ្ងៃនេះដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
អត្ថបទដោយ៖ Nevin
