នៅមុននេះបន្តិចក្រសួងសុខាភិបាល បានសម្រេចផ្អាកដំណើរការធនាគារកាថេយ៉ូណៃធីតសាខាផ្លូវសម្ដេចប៉ាន រយៈពេល ១៤ថ្ងៃសិន បន្ទាប់ពីរកឃើញស្ត្រីម្នាក់ ដែលជាបុគ្គលិកបម្រើការក្នុងធនាគារនេះមានវិជ្ជមានកូវីដ១៩។
ការផ្អាកដំណើរធនាគារនេះដែរ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ នេះតទៅ ហើយក្រសួងនឹងឲ្យបុគ្គលិកក្នុងធនាគារនេះទាំងអស់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ព្រមទាំងយកវត្តុសំណាកទៅធ្វើតេស្តផងដែរ។
អត្ថបទដោយ៖ Nevin
