We TV Cambodia

ក្ដៅៗ កម្ពុជានឹងទទួលបានបច្ចេកវិទ្យាថ្មី៥G ប្រើប្រាស់ក្នុងឆ្នាំ២០២០នេះ

ក្ដៅៗ កម្ពុជានឹងទទួលបានបច្ចេកវិទ្យាថ្មី៥G ប្រើប្រាស់ក្នុងឆ្នាំ២០២០នេះ

រូបភាពឯកសារ

ដោយ៖ អឿ អ៊ុយ

យោងទៅតាមសេចក្ដីថ្លែងការ ចុះផ្សាយលើ​គេហទំព័រផ្លូវការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ថ្មីៗនេះបានឲ្យដឹងថា កម្ពុជានឹងទទួលបានការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបប្រចាំប្រទេស ចុងក្រោយ5G ក្នុងឆ្នាំ២០២០ នេះ។

ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5​G នៅក្នុងទីក្រុង ប៉េកាំង ប្រទេសចិន ដោយស្ថិតក្នុងឱកាសនោះ លោក ​បាន​មានប្រសាសន៍ថា​“ ​បច្ចេកវិទ្យា​5​G​ ​គឺជា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​ដ៏​សំខាន់​ក្នុង​ការ​កសាង​បណ្តាញ​តភ្ជាប់​ដ៏​ពេញលេញ​និង​វៃ​ឆ្លាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ជំរុញ​ឱ្យ​មាន​ផែនទី​បង្ហាញ​ផ្លូវ​នៃ​ការរៀបចំ​ប្រព័ន្ធ​ 5​G​ (5​G​ ​road​map​) ​និង​ចាប់ផ្តើម​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ ​២​០​២​០​នេះ​ ​។​ ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ (​M​P​T​C )​នឹង​ធ្វើការ​លើ​ការរៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​បច្ចេកវិទ្យា​ 5​G​ (5​G​ ​road​map​) ​និង​ប្តេជ្ញា​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ 5​G​ ​នៅ​ឆ្នាំ​ ​២​០​២​០​ ​សម្រាប់​ប្រទេស​កម្ពុជា​ ​។​ ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ​និង ​ភាព​ចាស់ទុំ​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​ 5​G​ ​នឹង​មិន​ត្រឹមតែ​ជំរុញ​ការផ្លាស់ប្តូរ​និង​ការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​បែប​ប្រពៃណី​មាន​ភាព​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ចូលរួម​បង្កើត​មុខ​ជំនួញ​ថ្មីៗ​ជាច្រើន​ទៀត​ផង​ដែរ​។​ “​

រូបភាពឯកសារ

គូសបញ្ជាក់ផងដែរថា ចាប់ពីទី​០​៦​ ​ដល់​ថ្ងៃ​ទី​ ​១​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​​ បណ្ឌិត្យសភា​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ចិន​ (​ហៅ​កាត់​ថា​ ​CA​I​C​T​) ​បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកវិទ្យា 5G​ ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធន៍ ក៏ដូចជា​គោល​នយោបាយ​សម្រាប់​ការ​គាំទ្រ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ 5​G​ ​និង​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​បទពិសោធន៍​អំពី​កា​រដាក់​ពង្រាយ​5​G​ ​របស់​សាធារណរដ្ឋប្រជាមានិត​ចិន​ ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​។

វគ្គបណ្ដុះបណ្ដាលគឺមានរយៈពេល ៥ ជាមួយនឹងប្រធានបទសំខាន់ៗ ដូចជា៖

-យុទ្ធ​សា​ស្រ្ត​នៃ​បច្ចេកវិទ្យា​5​G​ ​និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ជាស​កល​និង​សម្រាប់​ប្រទេស​ចិន​ ​

-ប្រធាន​បទ​ស្តី​អំពី​ស្តង់​ដារ​និង​បច្ចេកវិទ្យា​5​G​

-​ការ​ចែករំលែក​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ5​G​ ​

-ផែនការ ​និង ​ការ​គ្រប់គ្រង​វិសាលគម​ន៍( ​Spectrum​)

-សន្តិសុខ​អ៊ីន ​ធឺ​ណិ​ត​នៃ​ប្រព័ន្ធ​ 5​G​ ​សេវាកម្ម​ ​និង​កម្មវិធី​ផ្សេងៗ​នៃ​បច្ចេកវិទ្យា​5​G​ ​។​ ​

ជាមួយគ្នានោះផងដែរ ​វគ្គ​បណ្តុះបណ្តាល​ក៏មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ធំៗ ​China​ ​Uni​co​m​ ​និង​ ​China​ ​T​e​l​e​co​m​ ​ដោយបានចែករំលែក​បទពិសោធន៍ ​អំពី​កា​រដាក់​ពង្រាយ​ប្រព័ន្ធ​ 5​G​ ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ចិន​។​

រូបភាពឯកសារ

Related Articles