មនុស្សភាគច្រើនគិតថា ស្នេហា ជាមោបាំង ការខ្វាក់ភ្នែក តើវាជាការពិតដែរឬទេ? វាជាការពិតណាស់ បើយើងងាក មកមើលក្នុងសង្គមបច្ជុប្បន្នវិញឃើញថា អ្នកខ្លះហ៊ានលះបង់សូម្បីតែជីវិតរបស់ខ្លួន ខ្លះទៀតខូចចិត្តដល់បាត់បង់សតិក៏មាន។ យ៉ាងណាមិញ យើងម្នាក់ៗមិនអាចកំណត់ តម្លៃ និងទំហំនៃក្ដីស្រឡាញ់បានឡើយ ជាពិសេសមនុស្សស្រី តែងតែមានកូនចិត្តតូចមួយគិតថា
«គាត់ប្រហែលយកខ្ញុំលេងសើច ឬមិនស្រឡាញ់ខ្ញុំហើយ» បើឃើញគូរស្នេហ៏គេបង្ហោះរូបភាព កៀកកើយស្និទ្ធិស្នាល ផ្អែមល្អែម ជាមួយគ្នានោះ។ ការស្រឡាញ់គ្នាពិតប្រាកដ គឺមិនមែនឋិតនៅលើការថតរូបស្វីត ឬការបង្ហាញឱ្យអ្នកដទៃដឹង ឬតាមដាននោះទេ ប៉ុន្តែក្ដីស្រឡាញ់ពិតគឺជាការ ស្រឡាញ់នៅក្នុងចិត្ត និងបេះដូង មានវេលាអោយគ្នា យល់ចិត្តគ្នា ទៅវិញនោះទេ។
អត្ថបទដោយ៖ពិសី
