We TV Cambodia

ក្ដីសុខរបស់មនុស្សស្រី ក្រោយរៀបការ

ក្ដីសុខរបស់មនុស្សស្រី ក្រោយរៀបការ

បន្ទាប់ពីជីវិតអាពាហ៏ពិពាហ៏​ មិនមានមនុស្សស្រីច្រើនទេ​ ដែលមានសុភមង្គលក្នុងគ្រួសារ ។ ពាក្យថា ប្ដី គាត់​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ឲ្យ​អ្នកស្រួលក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ មិន​ថា​រឿង​លុយកាក់ ការងារ ឬ​កិច្ចការ​ផ្ទះ​ឡើយ គឺ​គាត់​នឹង​រៀបចំ ឲ្យប្រពន្ធ​រួចជាស្រេច​។​

​១,ចម្អិន​អាហារ​
​កម្រ​ប្តី​ណា ចម្អិន​អាហារ ឲ្យ​ប្រពន្ធ​កូន​ណាស់ ដូច្នេះ បើ​គាត់​ពិតជា​ធ្វើ​បែប​នេះ​មែន មិន​បាច់​សួរនាំ ឬ​ឆ្ងល់​ច្រើន​ឡើយ អ្នក​ជ្រើសរើស​មនុស្ស​មិន​ខុស​ទេ​។​

​២,ចំណាយ​ពេល​ច្រើន សម្រាប់​ប្រពន្ធ
​ក្រោយពេល​ចេញពី​ធ្វើការ គាត់ប្រញាប់​មក​ផ្ទះ ដើម្បី​ជួបជុំ​ប្រពន្ធ​កូន ឬ​មិនត្រូវ​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ នោះបញ្ជាក់ថា គាត់​ស្រឡាញ់​គ្រួសារ និង​ផ្តល់​តម្លៃ​ខ្លាំង ចំពោះ​ប្រពន្ធ​។​

​៣,អោប ថើប និង​ការប៉ះពាល់​តិចតួច​
​គ្រាន់តែ​ការដែល​ឧស្សាហ៍​យកដៃ​ដាក់​លើ​ស្បែក ការ​ប៉ះ​ខ្នង ឬ​ចង្កេះ​តិច ក៏​ជា​សញ្ញា​បញ្ជាក់ថា គាត់​ពិតជា​ស្រឡាញ់ប្រពន្ធខ្លាំងណាស់ គ្រាន់​តែ​មនុស្ស​ប្រភេទ​នេះ មិនសូវ​ចេះ​និយាយ​ច្រើន​ប៉ុណ្ណោះ​។

ប្រែសម្រួលដោយ៖ ពីសិ

Related Articles