We TV Cambodia

ក្ដីសង្ឃឹមស្ដារអាជីវកម្មរបស់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ហាក់មានភាពស្ដួចស្ដើង

ក្ដីសង្ឃឹមស្ដារអាជីវកម្មរបស់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ហាក់មានភាពស្ដួចស្ដើង

ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ក៏ត្រូវបានចាត់ទុកជាអ្នកដែលរងគ្រោះធ្ងន់ជាងគេមួយដែរក្នុងកំលុងវិបត្តិកូវីដ១៩ នេះ ដោយសារតែពួកគេពឹងផ្អែកស្ទើរទាំងស្រុងលើការរៀបចំដំណើរកំសាន្តក្នុងស្រុក និងក្រៅស្រុក និងសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

យ៉ាងណាក៏ដោយចាប់ពីខែឧសភា ដល់ខែតុលា ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ហាក់មានដង្ហើបដកឡើងវិញ ដោយសារតែកម្ពុជាបានស្ងាត់នូវការឆ្លងកូវីដ១៩ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ក្នុងស្រុកជាច្រើនសម្រុកនាំគ្នាចេញដើរកំសាន្តនៅតាមបណ្ដាខេត្តផ្សេងៗ ពិសេសគឺការធ្វើដំណើរកំសាន្តតាមរយៈកញ្ចប់ដំណើរកំសាន្តរបស់ក្រុមហ៊ុនទេសចរណ៍តែម្ដង ហើយក្រុមហ៊ុនទាំងនេះក៏មានសង្ឃឹមក្នុងការស្ដារអាជីវកម្មរបស់ខ្លួនផងដែរ។

ផ្ទុយទៅវិញ ចាប់ពីដើមខែវិច្ឆិកាមក កូវីដ១៩ បានចាប់ផ្ដើមផ្ទុះក្នុងប្រទេសកម្ពុជាសារជាថ្មី ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺ ការផ្ទុះកូវីដ១៩ ជាលក្ខណៈសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២៩វិច្ឆិកា ដែលគិតមកទល់ពេលនេះការឆ្លងកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យក្ដីសង្ឃឹមរបស់ក្រុមហ៊ុនទាំងនេះកាន់តែស្ដួចស្ដើងទៅៗ និងអាចឈានដល់ការបិទអាជីវកម្មរយៈពេលយូរទៀតផងដែរ។

សូមជម្រាបថា ស្ថិតក្នុងវិបត្តិកូវីដ១៩ ក្រុមហ៊ុនជាច្រើនបានខិតខំបន្តដង្ហើមអាជីវកម្មរបស់ខ្លួនទាំងត្រដរ ខណៈដែលក្រុមហ៊ុនមួយចំនួនក៏បានដួលបះជើងទៅហើយដែរ ហើយក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នេះក៏ចាត់ទុកថាជាក្រុមហ៊ុនដែលអាចនឹងដើរផ្លូវមួយនេះផងដែរ បើស្ថានភាពកូវីដ១៩ នៅតែមិនល្អប្រសើរទៀតនោះ។

អត្ថបទដោយ៖ Nevin

Related Articles