We TV Cambodia

ក្ដីសង្ឃឹមបញ្ចប់កូវីដជិតឈានមកដល់ ខណៈវ៉ាក់សាំងចំនួន៣ កំពុងបង្ហាញប្រសិទ្ធិភាពជាង៩០%

ក្ដីសង្ឃឹមបញ្ចប់កូវីដជិតឈានមកដល់ ខណៈវ៉ាក់សាំងចំនួន៣ កំពុងបង្ហាញប្រសិទ្ធិភាពជាង៩០%

អង្គការសុខភាពពិភពលោក បង្ហាញក្ដីសង្ឃឹមក្នុងការបញ្ចប់ជីវិតកូវីដ១៩ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនចំនួន ៣ កំពុងបង្ហាញប្រសិទ្ធិភាពខ្ពស់រហូតដល់ជាង៩០% បន្ទាប់ពីចំណាយពេលតេស្តសាកល្បងអស់រយៈពេលរាប់ខែកន្លងមកនេះ។

លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក បានលើកឡើងថា ក្រុមហ៊ុនចំនួន ៣ ហើយ ដែលបានប្រកាសពីប្រសិទ្ធិភាពវ៉ាក់សាំងកូវីដ១៩ រហូតដល់ជាង៩០% រួមមាន វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer សហការជាមួយអាល្លឺម៉ង់ BioNtech មានប្រសិទ្ធិភាព៩៥%, វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna មានប្រសិទ្ធិភាព៩០% និងវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សហការជាមួយសកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស មួយទៀតដែលមានប្រសិទ្ធិភាព៩០% ផងដែរ។

លោកបន្តថា វាជាសមិទ្ធិផលដ៏អស្ចារ្យដែលមិនអាចមើលរំឡងបានឡើយ ហើយក៏គ្មានវ៉ាក់សាំងណាក្នុងប្រវត្តិសាស្ត្រដែលត្រូវបានបង្កើតឡើងលឿនដូចវ៉ាក់សាំងនេះដែរ។ មិនតែប៉ុណ្ណោះ វ៉ាក់សាំងនេះនឹងក្លាយជាអាវុធសម្រាប់កម្ចាត់មេរោគកូវីដ១៩ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយយើងក៏នឹងចែកចាយដោយស្មើភាពគ្នាផងដែរ។

An illustration picture shows vials with Covid-19 Vaccine stickers attached and syringes with the logo of British pharmaceutical company AstraZeneca on November 17, 2020. (Photo by JUSTIN TALLIS / AFP)

សូមជម្រាបថា ទឹកប្រាក់យ៉ាងហោចណាស់ ៤,៣ពាន់លានដុល្លារអាមេរិក គឺត្រូវការជាចាំបាច់ដើម្បីធ្វើការផលិត និងចែកចាយវ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ក្នុងនោះរួមមានទាំងការធ្វើតេស្ត និងព្យាបាលផងដែរនៅក្នុងតំណាក់កាលបន្ទាន់ ហើយទឹកប្រាក់ជាង ២៣,៨ពាន់លានដុល្លារផ្សេងទៀត គឺសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២១៕

អត្ថបទដោយ៖ Nevin

Related Articles