We TV Cambodia

«កំហុស៤យ៉ាង»ដែលធ្វើឱ្យអ្នករៀនច្រើនឬអានច្រើនដែរ តែមិនសូវជោគជ័យនឹងគេ

«កំហុស៤យ៉ាង»ដែលធ្វើឱ្យអ្នករៀនច្រើនឬអានច្រើនដែរ តែមិនសូវជោគជ័យនឹងគេ

ដោយ៖ពេជ្រ

ភ្នំពេញ៖ អ្នកប្រាកដជាធ្លាប់សួរសំណួរនេះទៅខ្លួនឯងហើយ ថារៀនច្រើនដែរ អានសៀវភៅបានច្រើនក្បាលដែរ តែហេតុម្ដេចបានជាមិនសូវជោគជ័យដូចគេ។ បើតាមលោកង៉ែត ជូ បានលើកហេតុផលទាក់ទងនិងចម្ងល់នេះ។

ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរអាន និងសង្កេត៖

១)រៀនដើម្បីរៀន

រៀនច្រើនប៉ុន្តែមិនហ៊ានអនុវត្ត ខ្លាចខាត ខ្លាចបរាជ័យ ឬចាំពេលនេះចាំពេលនោះ។

២) ធ្វើដែរតែចាប់ច្រើនមុខពេក

ប្រកបរបរឬវិនិយោគច្រើនមុខក្នុងពេលតែមួយ ខ្វះទាំងទុន ខ្វះទាំងពេលវេលា ខ្វះទាំងជំនាញនិងចំណេះដឹងច្បាស់លាស់។

៣) យកគំនិតគេទាំងស្រុងមកអនុវត្ត

បញ្ហាធំរបស់មនុស្សជាច្រើនគឺចង់ជោគជ័យដូចអ្នកដទៃដោយមិនដឹងថាខ្លួនមានចំណេះ ជំនាញ និងចំណង់បែបណា។ ហើយក្នុងស្ថានភាពដែលខ្លួនកំពុងធ្វើ តើត្រូវច្បិចយកគំនិតគេមកកែខៃច្នៃបែបណាដើម្បីអនុវត្តបានជោគជ័យ? នេះហៅថាធ្វើតាមគម្ពីរមិនចេះបត់បែន។

៤) ឆាប់បោះបង់ឬចង់មានលឿនពេក

កិច្ចការអ្វីក៏ដោយ ត្រូវការការលៈបង់ ភាពអំណត់ និងការគិតវែងឆ្ងាយ។ មិនមែនមានឧបសក្គចេះតែរាថយនោះទេ ពោលគឺត្រូវចេះដោះស្រាយបញ្ហាដោយបញ្ញា កុំលោភលន់។ ប្រៀបដូចសុភាសិតចិនដែលថា៖ “ត្រឹមហូបបាយបួស៣ថ្ងៃកុំចង់ឡើងឋានសួគ៌”។

ប្រភព៖ លោក ង៉ែត ជូ

Related Articles