We TV Cambodia

កំពតសម្លឹងឃើញកំណើនភ្ញៀវទេសចរ ២.១លាននាក់ ក្នុងឆ្នាំ២០២៣

កំពតសម្លឹងឃើញកំណើនភ្ញៀវទេសចរ ២.១លាននាក់ ក្នុងឆ្នាំ២០២៣

កំពតជាខេត្ដដែលមាន​សក្ដានុពលខ្លាំងក្លា លើវិស័យទេសចរណ៍ ដោយខេត្ដនេះមានតំបន់កម្សាន្ដជាច្រើនកន្លែង មិនថាតំបន់ កម្សាន្ដបែប ធម្មជាតិ បែបកែច្នៃ ឬបែបបុរាណនោះទេ។ ជាក់ស្ដែងកំណើនភ្ញៀវទេសចរកាលពីថ្ងៃឈប់សម្រាកចូលឆ្នាំកន្លងទៅ មានសន្ទុះកើនឡើងច្រើន ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីខេត្ដសៀមរាប។ ជាលទ្ធផលសម្រាប់ ការរំពឹងទុក ខេត្ដមួយនេះត្រូវបានរំពឹងទុកថានឹងអាចមានកំណើនភ្ញៀវទេសចរណ៍ រហូតដល់ទៅ ២.១លាន ត្រឹមឆ្នាំ២០២៣។

លទ្ធផលក្នុងកិច្ចប្រជុំកាលពី ថ្ងៃទី ៩ ខែកញ្ញានៅឯសាលាខេត្តកំពតបានបង្ហាញដោយ អភិបាលខេត្ដ ឯកឧត្ដម ជាវ តាយ មានប្រសាសន៍ថា ផែនការអភិវឌ្ឍទេសចរណ៍​រយៈពេល ៥ ឆ្នាំ ២០១៩-២០២៣ បង្ហាញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគត នៃការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកំពតដោយផ្តោតលើទិសដៅជាយុទ្ធសាស្រ្តរួមមានការអភិវឌ្ឍផលិតផលទេសចរណ៍ការស្រាវជ្រាវទីផ្សារការផ្សព្វផ្សាយការតភ្ជាប់ការសម្របសម្រួលនិងការធ្វើដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និង ធម្មជាតិ។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ខេត្តកំពតបានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន ៨៣៨.០០០ នាក់ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១,០៩ ម៉ឺននាក់។ នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តកំពត។

ដោយ៖​Stince

Related Articles