We TV Cambodia

កំពង់ស្ពឺបានក្លាយជាខេត្តទី២ បន្ទាប់ពីខេត្តបាត់ដំបងដែលអាចដាំទំពាំងបាយជូរបានជោគជ័យ

កំពង់ស្ពឺបានក្លាយជាខេត្តទី២ បន្ទាប់ពីខេត្តបាត់ដំបងដែលអាចដាំទំពាំងបាយជូរបានជោគជ័យ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានចុះពិនិត្យចំការទំពាំងបាយជូរ (ប្រភព៖ ហ្វេសប៊ុក)

យោងតាមការឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់រដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សហប្រជាសហគមន៍ក្នុងខេត្តកំពង់ស្ពឺកំពុងដាំដុះទំពាំងបាយជូរលើផ្ទៃដីដាំដុះប្រមាណជា ១៤ហិកតា ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច។ មិនតែប៉ុណ្ណោះ អភិបាលខេត្តកំពង់ស្ពឺក៏បានចុះជម្រុញលើកទឹកចិត្តដល់ប្រជាសហគមន៍ឲ្យដាំទំពាំងបាយជូបន្ថែមទៀតផងដែរ។

ចំការទំពាំងបាយជូរក្នុងខេត្តកំពង់ស្ពឺ (ប្រភព៖ ហ្វេសប៊ុក)

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានចុះពិនិត្យ និងសំណេះសំណាលជាមួយសហប្រជាសហគមន៍ ដែលកំពុងដាំដុះទំពាំងបាយជូរ និងជម្រុញឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំចុះផ្សព្វផ្សាយណែនាំអំពីវិធីសាស្ត្រក្នុងការដាំដុះ និងបង្កើនទិន្នផលទំពាំងបាយជូរ ដែលប្រជាកសិករកំពុងដាំដុះ និងត្រូវខិតខំលើកទឹកចិត្តបង្កើនផលិតភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុង និងក្រៅខេត្តកំពង់ស្ពឺ។

ទំពាំងបាយជូររបស់សហគមន៍ក្នុងខេត្តកំពង់ស្ពឺ (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីជោគជ័យក្នុងការដាំទំពាំងបាយជូរនេះ កំពង់ស្ពឺបានក្លាយជាខេត្តទី២ ហើយបន្ទាប់ពីខេត្តបាត់ដំបងដែលអាចដាំទំពាំងបាយជូរបាននៅលើផ្ទៃដីប្រមាណ ៥០ហិចតា ដែលមានទីតាំងស្ថិតនៅភូមិ​អូរអណ្ដូង ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង។

ទំពាំងបាយជូររបស់សហគមន៍ក្នុងខេត្តកំពង់ស្ពឺ (ប្រភព៖ ហ្វេសប៊ុក)
ចំការទំពាំងបាយជូរក្នុងខេត្តកំពង់ស្ពឺ (ប្រភព៖ ហ្វេសប៊ុក)
ចំការទំពាំងបាយជូរក្នុងខេត្តកំពង់ស្ពឺ (ប្រភព៖ ហ្វេសប៊ុក)
ចំការទំពាំងបាយជូរក្នុងខេត្តកំពង់ស្ពឺ (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

ប្រភព៖ រដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

Related Articles