We TV Cambodia

កំពង់ផែអន្ដរជាតិ ក្រុងព្រះសីហនុបដិសេធនឹងចំណូលកើនឡើង ក្នុងត្រីមាសទី១ដើមឆ្នាំ២០២០

កំពង់ផែអន្ដរជាតិ ក្រុងព្រះសីហនុបដិសេធនឹងចំណូលកើនឡើង ក្នុងត្រីមាសទី១ដើមឆ្នាំ២០២០

ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា (CSX) បានចុះបញ្ជីប្រាក់ចំណូលរបស់ ក្រុមហ៊ុនកំពង់ផែស្វ័យ័តក្រុង ព្រះសីហនុ តាមរបាយការមានចំនួនដល់ទៅ ១៧.៤៦លានដុល្លារ​ដែលទិន្នន័យនេះ មានការកើនឡើង ប្រហែល ៣% បើធៀបទៅនឹង ទិន្នន័យសរុបកាលពីឆ្នាំ២០១៩ ​ដែលមានចំនួន ១៦.៩៥លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ហិរញ្ញវត្ថុដែលមិនទាន់បានត្រួតពិនិត្យ ហើយត្រូវចុះបញ្ជីក្នុងទីផ្សារមូលបត្រ។

ប៉ុន្ដែបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុន កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ បានបដិសេធទាំងស្រុង នឹងការលើកឡើងនូវទំហំទឹកប្រាក់ចំនូលរបស់ខ្លួន​ ថាមានការកើនឡើង ក្នុងត្រីមាសទី១ ក្នុងកំលុងពេល នៃការរាតត្បាតមេរោគ កូវីដ១៩។ ដោយរបាយការណ៍ពីក្រុមហ៊ុន កំពង់ផែ បានបញ្ជាក់ថា ទំហំទឹកប្រាក់ចំណេញនៃប្រតិបត្ដិការរបស់កំពង់ផែ សរុបដែលទទួលបាន ចំនួន ២.២១លានដុល្លារ មានការធ្លាក់ចុះដល់ទៅ២០.៧៦% បើធៀបទៅនឹងប្រាក់ចំណេញ កាលពីឆ្នាំមុន ដែលទទួលបាន ២.៨០លានដុល្លារ។

របាយការណ៍ក៏បានបង្ហាញពីមូលហេតុដែលបណ្ដាលឲ្យមានការខាតបង់ ប្រាក់ចំណូលដែរ គឺថា បណ្ដាលមកពី ការចំណាយច្រើនលើប្រតិបត្កិការជួលជុលផែ ការប្រែប្រួលទិផ្សារប្រាក់អន្ដរជាតិ និងស្របពេលដែល ការបង់ពន្ធប្រាក់ចំនូលក៏មានការកើនឡើងផងដែរ។

របាយការណ៍មួយចេញពី ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា ទិន្នន័យទូកង់ទីន័ដែលចូលទៅកំពង់ផែក្រុងព្រះសីហនុ មានចំនួនកើនឡើង ដល់ទៅ ១៧% បើធៀបទៅនឹង​ទិន្នន័យកាលពីឆ្នាំ ២០១៨ និង ២០១៩។

ដោយ៖ Stince

Related Articles