ដោយ៖ពេជ្រ
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ បានចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២០ ថាកំពង់ផែនៅតែបន្តការងារអាជីវកម្ម និងប្រតិបត្តិការជាប្រក្រតី ២៤ម៉ោង/៧ ដោយពុំមានការផ្អាក ឬបិទសកម្មភាពអាជីវកម្ម ឬប្រតិបត្តិការឡើយ។
ក្នុងនោះដែរ កំពង់ផែស្វយ័តភ្នំពេញ ក៏ស្នើរឲ្យអតិថិជនទាំងអស់ចូលរួមសហការអនុវត្តតាមការណែនាំរបស់ចត្តាឡីស័កទាំងអស់គ្នា ដើម្បីទប់ទល់នឹងស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល ជាសាកលផងដែរ៕
